ព័ត៌មានជាតិ

មុខសញ្ញាពូកែជិះម៉ូតូឆក់យ៉ាងសកម្មនៅពេលយប់ក្នុងក្រុងព្រះសីហនុ៣នាក់ត្រូវនគរបាលចាប់បានក្រោយធ្វើសកម្មភាព

ព្រះសីហនុៈ កាលពីវេលាម៉ោង ១០ព្រឹក នៅថ្ងៃទី១៩ ខែតុលានេះ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបចាប់បានជនសង្ស័យចំនួន ០៣នាក់ពីបទជិះម៉ូតូឆក់កាបូបពីស្រ្តីម្នាក់បានសម្រេច បណ្តាលឲ្យស្ត្រីជាជនរងគ្រោះដួលមានរបួសកាលពីថ្ងៃទី១៦ ខែតុលា វេលាម៉ោង១១ និង៣០នាទីយប់ នៅចំណុចមុខផ្ទះសំណាក់អង្គរ ស្ថិតក្នុងភូមិ2 សង្កាត់3 ក្រុងព្រះសីហនុ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១ឈ្មោះ នួន លីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ( អ្នកបើកម៉ូតូ )។ , ទី២ឈ្មោះ កៅ ចិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ (ជិះកណ្តាលអ្នកឆក់) និងទី៣ឈ្មោះ តូច វែង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ (សហចារីជិះខាងក្រោយ) ។

ចំណែកជនរងគ្រោះឈ្មោះ អ៊ុក រ័ត្ននា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិក ហាងសូរិយាល្អ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន ទូរស័ព្ទដៃម៉ាក ស៊ាំសុង S5 ចំនួនមួយគ្រឿង(បានប្រគល់ឲ្យជនរងគ្រោះវិញហើយ), ម៉ូតូម៉ាក អ៊ែរប្លែតមួយគ្រឿង ជាមធ្យោបាយធ្វើសកម្មភាព។ ចំពោះជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងបន្តនិតិវិធីបញ្ជូនទៅតុលាការ៕

photo_2016-10-19_19-31-57photo_2016-10-19_19-31-59photo_2016-10-19_19-32-01photo_2016-10-19_19-32-03photo_2016-10-19_19-32-05

មតិយោបល់