ព័ត៌មានជាតិ

ចិន បន្តជួយកម្ពុជា ការពារបរិស្ថាន និងធនធានធម្មជាតិ

ភ្នំពេញៈ ប្រទេសចិនបានប្រកាសបន្តចូលរួមកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសការពារបរិស្ថាន ការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះឲ្យមាននិរន្តរភាព។

មន្រ្តីព័ត៌មានក្រសួងបរិស្ថាន បានឲ្យដឹងថា «លោក Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បានជួបពិភាក្សាការងារ ជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យ បរិស្ថាន និង ធនធានធម្មជាតិ»។

ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការការពាបរិស្ថាន ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការពារ និងអភិរក្សព្រៃឈើ តាមរយៈការអនុវត្តន៍កម្មវីធីរេដបូក ក្រោមយន្តការកិច្ចសហប្រតិបត្តិការ ស្តីពីការប្រែប្រួលអាកាសធាតុ រវាងកម្ពុជានិងចិន ពិសេសបន្សាំការរស់នៅរបស់ប្រជាជនទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកដល់ការអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន និងការការពារធនធានធម្មជាតិ៕

ចិននិងកម្ពុជាចិននិងកម្ពុជា

មតិយោបល់