ព័ត៌មានជាតិ

គាស់ផ្ទះលួចយកទូរទស្សន៍បានសម្រេចរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋលួចយកទូរទស្សន៍បានសម្រេច ហើយព្យាយាមរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ចំណុចបន្ទប់ជួលភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើ មានឈ្មោះ ស៊ីម សុធីម ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ភូមិចំការឪឡឹក សង្កាត់កាកាប ស្រុកកំណើត នៅភូមិព្រៃធំឃុំ អង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុបន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/0cTLgCSyQQs

មតិយោបល់