ព័ត៌មានជាតិ

អណ្តើក៩៣ក្បាល ត្រូវបាននគរបាលខេត្តបាត់ដំបងរកឃើញ និងជួយសង្គ្រោះនៅស្រុកបាណន់

បាត់ដំបងៈ ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង កម្លាំងនគរបាលជំនាញ បានរកឃើញសត្វអណ្តើករស់ចំនួន ៩៣ ក្បាល ដែលជនល្មើសដាក់ បង្កប់ក្នុងកេសក្រដាសចំនួន០៣ ផ្សេងគ្នាក្បែរផ្លូវ ក្នុងបំណងជួញដូរដោយខុសច្បាប់ ក្នុងខណៈដែលកម្លាំងល្បាតរបស់ស្នងការដ្ឋានធ្វើសកម្មភាពតាមដងផ្លូវស្ថិតនៅចំណុចភូមិសាស្រ្តឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ផ្តើមចេញពីការ សង្ស័យចំពោះកេសទាំងបីនោះទើបឈានដល់ការត្រួតពិនិត្យមើលហើយឃើញសត្វអណ្តើកចំនួន៩៣ក្បាល ក្រោយការរកឃើញ ឧត្តមសេនីយ៍ស្នងការបានរាយការណ៍ជូនលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងឯកភាពនាំយកទៅប្រលែងនៅព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៦ នេះនៅចំណុចទឹកស្រះធម្មជាតិ( មុខប្រាសាទបាណន់ ) ក្នុង ស្រុកបាណន់ ដោយមានវត្តមានលោកព្រះរាជអាជ្ញា នួន សាន លោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ឈឹម វជ្ជរ៉ា លោកវរសនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស លោកវរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យនគរ បានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន ព្រមទាំងអស់លោក ជាកងកម្លាំងនគរបាលជាច្រើនរូបទៀត។

លោកវរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ថា ថ្វីបើជនសង័្សយដែលនាំយកសត្វអណ្តើកទាំងនេះមិនទាន់ត្រូវបានចាប់ខ្លួន ប៉ុន្តែឆ្លងតាមរយៈវិធានការជំនាញ លោកកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្មហើយដើម្បីវែកមុខអ្នកប្រព្រឹត្ត។

លោកព្រះរាជអាជ្ញា នួន សាន បានស្នើឲ្យមន្ត្រីនគរបាលជំនាញខិតខំស្រាវជ្រាវរកអត្តសញ្ញាណអ្នកជួញដូរសត្វអណ្តើក ដែលមកដល់ ពេលនេះនគរបាលខេត្តបាត់ដំបងរកឃើញចំនួន ០២ ករណីហើយ ដើម្បីឲ្យអ្នកប្រព្រឹត្តិមកទទួលខុសត្រូវចំពោះមុខច្បាប់។ លោកវរសេនីយ៍ឯក កុយ ហៀងទទួលផែនប្រឆាំងបទល្មើសបានប្តេជ្ញាខិតខំស្រាវជ្រាវរកឲ្យឃើញនូវអត្តសញ្ញាណអ្នកជួញដូរសត្វអណ្តើកនេះ លោកបន្តថា តាមទិដ្ឋភាពដែលនគរបាលរកឃើញលើកនេះក៏ដូចលើកមុនដែរ ជនល្មើសមានគោលដៅដឹកនាំឆ្លងកាត់ភូមិសាស្រ្តខេត្តបាត់ដំបង យកទៅខេត្តផ្សេង ហើយករណីនេះ គឺផ្តើមចេញពីការល្បាតតាមដងផ្លូវរបស់សមត្ថកិច្ច និងពិនិត្យឃើញវត្ថុគួរសង័្សយនគរបាលធ្វើការពិនិត្យក៏ប្រទះឃើញសត្វអណ្តើកទាំងនេះ៕

photo_2016-10-20_19-23-03photo_2016-10-20_19-23-05photo_2016-10-20_19-23-07photo_2016-10-20_19-23-09

មតិយោបល់