ថ្មីៗនេះ ចំពោះការលើកឡើងរបស់ក្រុមសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញឯករាជ្យស្តីពីការស្តាប់រង្វាយតម្លៃឆ្លើយតបជំងឺវីរុសកូវីដដែលរៀបចំឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក(WHO) ជាពិសេសបានប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាល ទី២ ជាមួយអង្គការWHO។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ការលើកឡើងរបស់អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកគឺជាទង្វើ“ចោរស្រែកចាប់ចោរ” “ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ”។ ចាកចេញពីWHOដោយគ្មានហេតុផល គំរាមកំហែងដល់សកម្មភាពWHOតាមរយៈការបញ្ឈប់ផ្តល់ជំនួយ នេះគឺជាសហរដ្ឋអាមេរិក។ យកស្ថានភាពជំងឺវីរុសលាបពណ៌គេឯង និងយកបញ្ហាជំងឺវីរុសបំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់ WHO លើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកល ក៏ជាសហរដ្ឋអាមេរិក។ “ត្រូវគ្នាក៏សហការ មិនត្រូវគ្នាក៏បោះបង់”អង្គការWHOនិងពហុភាគីនិយម ក៏នៅតែជាសហរដ្ឋអាមេរិក។ ចាកប្រធានបទនៅក្នុងកិច្ចប្រជុំខាងលើ លើកតែការស្វែងរកប្រភពដើមនៃជំងឺវីរុស បង្ខូចនិងលាបពណ៌ចិន ក៏នៅតែជាសហរដ្ឋអាមេរិក។
អ្វីដែលចិនមិនយល់ស្របនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយធ្វើនយោបាយូបនីយកម្មកម្រិតខ្ពស់។ អ្វីដែលចិនមិនទទួលយកនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសខុសពីតម្រូវការនៃសេចក្តីសម្រេចក្នុងកិច្ចប្រជុំអង្គការWHO។ អ្វីដែលចិនមិនចូលរួមនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយមិនគោរពតាមសេចក្តីសន្និដ្ឋាននិងអនុសាសន៍នៃការសិក្សាស្រាវជ្រាវដំណាក់កាលទី១។ ប្រទេសចិនតែងប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។
ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមនៃជំងឺវីរុសជាមួយអង្គការWHO បានអញ្ជើញអ្នកជំនាញអង្គការWHOបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើមនៃជំងឺវីរុសចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុងWUHAN។ ជិត៧០ប្រទេសបានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអង្គការWHO បានចេញសេចក្តីថ្លែងការណ៍ និងលិខិតសារទូតជាដើមដើម្បីប្រឆាំងនឹងការយកបញ្ហាជំងឺវីរុសមកធ្វើនយោបាយូបនីយកម្ម គាំទ្ររបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការWHOស្តីអំពីការស្វែងរកប្រភពដើមនៃជំងឺវីរុស។
សំណួរឥឡូវនេះគឺ តើភាគីអាមេរិកពេលណាអាចឆ្លើយតបជាវិជ្ជមានចំពោះសំណួររបស់សហគមន៍អន្តរជាតិទាក់ទងអំពីFort Detrick? តើពេលណាអាចពន្យល់ពីការសង្ស័យរបស់សហគមន៍អន្តរជាតិស្តីអំពីមន្ទីរពិសោធន៍ជីវសាស្រ្តជាង២០០កន្លែងនៅជុំវិញពិភពលោក? តើពេលណាអាចអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមតាមបែបវិទ្យាសាស្ត្រជាមួយអង្គការ WHO ដូចប្រទេសចិន?
ប្រភព៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា
មតិយោបល់