ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម របស់កម្ពុជា បាកខកឱកាសបង្កើតកំណត់ត្រាថ្មី ក្នុងវគ្គជម្រុះ AFF Suzuki Cup ជាអ្នករកគ្រាប់បាល់បានច្រើនបំផុត ក្រោយ៣ប្រកួតរកបានតែ៣គ្រាប់ ខណៈអ្នកកាន់តំណែងបច្ចុប្បន្នមានតែ៤គ្រាប់ប៉ុណ្ណោះ។
ខ្សែប្រយុទ្ធពាក់លេខ៧រូបនេះ រកបាន៣គ្រាប់ក្នុងក្រុមជម្រើសជាតិ ប្រចាំវគ្គជម្រុះឆ្នាំ២០១៦នេះ ដោយស៊ុតឡាវបាន១គ្រាប់ និងប្រ៊ុយណេ២គ្រាប់។ ប៉ុន្តែកំណត់ត្រានេះ នៅចាញ់ខ្សែបម្រើ Phatthana Syvilay របស់ឡាវ ដែលទើបនឹងធ្វើបានក្នុងឆ្នាំនេះដែរ គឺរកបាន៤គ្រាប់។
កំណត់ត្រាស៊ុតបាន៤គ្រាប់នេះ នឹងឈរក្នុងប្រវត្តិសាស្ត្រកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ គិតតាំងពីឆ្នាំ១៩៩៨មក។
មតិយោបល់