កណ្តាលៈ ស្ត្រីម្នាក់បានដេកស្លាប់ បន្ទាប់ពីប្រាប់កូនថា មានអាការៈមិនស្រួលខ្លួន ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ នៅ សុខៃ ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល មានមុខរបរមេផ្ទះ។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា កាលពីវេលាម៉ោង២ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ នៅ សុខៃ មានសភាពមិនស្រួលឈឺក្បាលត្រង់សៀតផ្កា និងស្មាខាងស្តាំ ពេលនោះបានឲ្យកូនស្រីឈ្មោះ ឡូយ ដាវណ្ណ ធ្វើសរសៃឲ្យរួចសម្រាកទាំងអស់គ្នា ១០នាទីក្រោយមកឈ្មោះ សុ ខៃ មានអាការៈស្រម៉ុកខ្លាំង និងហារសំបោរកន្ទ្រាក់ដៃជើងកម្រើកលែងរួច ភ្លាមនោះ ឈ្មោះ ដាវណ្ណ ក៏ទូរស័ព្ទទៅបងស្រីឈ្មោះ ឡូយ ដាវី នៅប្រទេសកូរ៉េឲ្យដឹងពីសភាពជំងឺម្តាយ បានដំណឹងហើយឈ្មោះ ដាវី ក៏ទូរស័ព្ទមកឈ្មោះ ជុង តេយ៉ុប ឲ្យជួយមើល ដោយព្យាបាលដោយវិធីយកប៉ុយដុតលើក្បាលពោះ និងយកម្ជុលវិជ្ជាសាស្ត្រចាក់លើប្រអប់ដៃប្រអប់ជើង និងសៀតផ្កាបានមួយសន្ទុះ ក៏ដកម្ជុលចេញវិញ ហើយឈ្មោះ សុខៃ ក៏មានសភាពប្រសើរឡើងវិញ រួចក៏នាំគ្នាសម្រាករហូតដល់ម៉ោង៦ ទើបទើបឈ្មោះ ដាវណ្ណ មកដាស់ម្តាយ ស្រាប់តែម្តាយបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុកម្លាំងជំនាញចុះទៅពិនិត្យសាកសពឃើញថា ជនរងគ្រោះស្លាប់ដោយសាដាច់សរសៃឈាមខួរក្បាល។ ពីពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់