ព័ត៌មានជាតិ

ជិះកង់សុខៗ ម៉ូតូបុកពីក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ លោកតាម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរលោកសង្ឃ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង៤៥រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខក្រុមហ៊ុនអេសប៊ី អាហរណ៍នីហរណ៍ដឹកជញ្ជូនស្ថិតក្នុង ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុលោកតាកំពុងជិះកង់ម្នាក់ឯងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1k-7754 ជិះម្នាក់ឯងស្របទិសគ្នា ហើយមកបុកកង់ពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។ ចំណែកបុរសជិះម៉ូតូដួល ហើយត្រូវរថយន្តមកកិនពីលើថែមទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។

សពលោកតារងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ អាយុប្រហែល៧០ឆ្នាំ។ ចំណែកបុរសបង្កក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយបានទំនាក់ទំងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូបង្ក និងកង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ។ សពលោកតារងគ្រោះ ត្រូវសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាត្តិយកទៅធ្វើបុណ្យ៕

https://youtu.be/CtTUYoUluuc

មតិយោបល់