ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

UN៖ រុស្ស៊ីនៅតែគឃ្លើន បើទោះបីជាមានការស្នើឲ្យបញ្ចប់កិច្ចឈប់បាញ់នៅស៊ីរី

ស៊ីរី: នៅតែមានការប៉ះទង្គិចគ្នា និងការវាយប្រហារតាមអាកាស ព្រមទាំងការប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្នុងទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានបទឈប់បាញ់រយៈពេលបីថ្ងៃ ដែលប្រកាស ដោយសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលរុស្ស៊ី។

ប្រភពសារពត័មាន Channel News Asia បានឲ្យដឹងថា នេះជាកិច្ចឈប់បាញ់ឯកតោភាគី ដែល UN បានសង្ឃឹមថា នឹងអាចបញ្ចប់ការឈប់បាញ់ និងជម្លៀសជនស៊ីវិល ដែលរងរបួសនៅភាគខាងកើត ចេញពីតំបន់កាន់កាប់ដោយពួកឧទ្ទាម ក្រោយការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាល និងការឡោមព័ទ្ទីក្រុងនេះ អស់រយៈពេលបីខែកន្លងមក។

អ្នកឆ្លើយឆ្លង AFP បានរាយការណ៍ថា នៅភាគខាងកើតនៃទីក្រុងនេះ មានវាយប្រហារតាមផ្លូវអាកាស ដោយក្រុមឧទ្ទាម និងការប្រយុទ្ធគ្នាកាលពីថ្ងៃអាទិត្យ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំស៊ីរី បាននិយាយថា ការវាយប្រហារកាំភ្លើងធំនៅភាគខាងកើត បានប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរពេញមួយយប់ នៅតាមបណ្តោយបន្ទាត់បែងចែករដ្ឋាភិបាល។

ក្រុមឃ្លាំមើលសិទ្ធមនុស្ស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិលបីនាក់ រួមទាំងស្ត្រីម្នាក់ និងកូនក្មេង ត្រូវបានសម្លាប់ក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ដែលផ្ដោតសំខាន់ ទៅលើតំបន់ពួកឧទ្ទាមកាន់កាប់

អង្គការសហប្រជាជាតិ បានស្នើសុំក្រុងម៉ូស្គូ ដើម្បីពិចារណាពីការបន្តផ្អាក រហូតដល់ល្ងាចថ្ងៃចន្ទនេះ ប៉ុន្តែមិនមានសញ្ញាណាមួយពីប្រទេសរុស្ស៊ីឡើយ៕

រុស៊ី្សនៅតែគឃ្លើន

មតិយោបល់