ព័ត៌មានជាតិ

លុចស៊ីស៤៧០ វាក់អើនឹងផ្លូវបំបែក បួងចង្កូតមិនទាន់ធ្លាក់ផ្លូវ

ស្ទឹងត្រែងៈ រថយន្តលុចស៊ីស៤៧០ វាក់អើនឹងផ្លូវបំបែកអក្សរតេ ខាងមុខជាន់ហ្វ្រាំងបួងចង្កូតមិនទាន់ធ្លាក់ផ្លូវ សំណាងល្អរងរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកព្រះវិហារ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជនរងគ្រោះទាំងអស់ត្រូវបានរថយន្តរបស់អ្នកធ្វើដំណើរជាមួយគ្នាដឹកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាលភ្លាមៗផងដែរ។ ចំពោះករណីខាងលើនេះ ជនរងគ្រោះមានចំនួន៤នាក់ ប៉ុន្តែបងប្អូនរងគ្រោះសុំមិនបញ្ចេញឈ្មោះដល់អ្នកសារព័ត៌មានទេ ព្រោះ របួសមិនធ្ងន់ធ្ងរ។ ចំណែក រថយន្តដែលជួបគ្រោះថ្នាក់ខាងលើនេះ ម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7799 បើកបរចេញពីទីរួម ខេត្តស្ទឹងត្រែង គោលបំណងទៅធ្វើបុណ្យកឋិននៅខេត្តក្រចេះ ប៉ុន្តែមិនទាន់ចេញផុតពីទីរួមខេត្តផង មកដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់តែម្តង។

សូមផងដែរបញ្ជាក់ថា ចំពោះចំណុចកើតហេតុខាងលើនេះ គឺមានរថយន្តបើកធ្លាក់ផ្លូវជិត១០គ្រឿង ក្នុងប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ ហើយអ្នកដែលជួបគ្រោះថ្នាក់បែបនេះច្រើនតែនិយាយលើកឡើងថា មកពីស្លាកសញ្ញាដែលដាក់ថា មានផ្លូវបំបែកនោះ វាជិតនឹងផ្លូវបំបែកខ្លាំងពេក ទើបធ្វើឲ្យពួកគាត់មានការពិបាកក្នុងការមើល៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍photo_2016-10-24_10-00-25

មតិយោបល់