បរទេសៈ ម្នាស់សម្បូរទៅដោយវីតាមីន C, សារធាតុចិញ្ចឹម, អង់ស៊ីម… ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ព្រមទាំងសម្លាប់ពពួកបាក់តេរីផ្សេងៗ។ ការសិក្សាមួយបានរកឃើញថា សារធាតុរាវដែលមាននៅក្នុងផ្លែម្នាស់ អាចកាត់បន្ថយស្លេស និងជំងឺក្អកយ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែជំងឺផ្កាសាយក៏ឱសថធម្មជាតិមួយនេះអាចព្យាបាលបានដែរ។
បើយោងតាមអ្នកជំនាញបានមានប្រសាសន៍ថា ទឹកម្នាស់ពិតល្អជាងការប្រើថ្នាំពេទ្យមួយចំនួនដែលទិញនៅតាមឱសថស្ថានទៅទៀត។ ជាពិសេសវាអាចព្យាបាលជំងឺក្អកគ្រប់ប្រភេទ បើទោះបីជាករណីក្អកយូរក៏ដោយ។
ធាតុផ្សំ៖
– ទឹកម្នាស់ស្រស់ ១ពែង
– ទឹកក្រូចឆ្មាស្រស់ ១/៤ ក្នុងមួយពែង
– ខ្ញីមួយចំណិតប្រវែងប្រហែលជា (៧.៥ សងទីម៉ែត្រ)
– ទឹកឃ្មុំ ១ស្លាបព្រា
– ម្ទេសក្រហម កន្លះស្លាបព្រាកាហ្វេ
ការប្រើប្រាស់៖
– លាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នាឲ្យសព្វល្អ
– បន្ទាប់មកទទួលទាន ១/៤ ក្នុងមួយពែង ហើយ ២ ទៅ ៣ ក្នុងមួយថ្ងៃ
– ព្យាយាមអនុវត្តវិធីនេះឡើងវិញ ប៉ុន្តែក្នុងរយៈពេលពីរថ្ងៃដំបូង អ្នកនឹងឃើញលទ្ធផល៕
មតិយោបល់