ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ២នាក់ តាមដីការបស់តុលាការ

ឧត្តរមានជ័យៈ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង ចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់ តាមដីកាបង្គាប់របស់តុលាការ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។

ក្នុងដីការបស់តុលាការបង្គាប់ឲ្យឃាត់ខ្លួននេះ គឺចំនួន២ ដីកាផ្សេងៗគ្នា ទី១-លេខ០៤០ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ចេញដោយ លោក រិន ភិរុណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ ទី២-លេខ ០៣១ ត.ព្រ/ ១៦ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ចេញដោយ លោក គួន ចន្ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សេង ពិសី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ ទី២ឈ្មោះ មាស ចាន់ថាវ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងធ្វើការបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ៕

IMG_4194IMG_4195

មតិយោបល់