ភ្នំពេញៈ មានការភ្ញាក់ផ្អើលពេញក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែតុលានេះ ខណៈដែលរថយន្តស៊េរីទំនើបមួយគ្រឿង បានឆេះចេញជាអណ្ដាតភ្លើង ហុយផ្សែងទ្រលោមឡើងលើ។
តាមសេចក្ដីរាយការណ៍ ឲ្យដឹងថា នាវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃនេះ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អេស្កាលេត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-7978 ត្រូវអគ្គិភ័យឆាបឆេះ គ្រាដែលរថយន្តនេះ ចតចោលនៅក្នុងទីស្ដីការក្រសួងមហាផ្ទៃ។ ទោះជាយ៉ាងណា ករណីឆេះរថយន្តនេះ មិនបានរាលដាលដល់រថយន្តផ្សេងទៀត ដែលចតនៅក្បែរនោះឡើយ។
បើតាមអ្នកឃើញហេតុការណ៍ សន្និដ្ឋានថា ករណីអគ្គិភ័យឆាបឆេះរថយន្តនេះ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងរថយន្ត ដែលមិនមែនជាករណីបង្កឡើងដោយមនុស្សឡើយ។ ភ្លាមៗសមត្ថកិច្ចក៏បានអន្តរាគមន៍បាញ់ទឹកពន្លត់អណ្ដាតភ្លើងនេះឲ្យរលត់ទៅវិញផងដែរ៕
មតិយោបល់