ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរ ANCHOR បុករថយន្តនគរបាល ស្លាប់២នាក់​

កំពង់ធំ:មន្រ្តីនគរបាលចរាចរណ៍ម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីជួបគ្រោះថ្នាក់ចរាចររវាងរថយន្តដឹកស្រាបៀរ ANCHOR បុកជាមួយរថយន្តកាមរី ហាយប្រ៊ីត នៅម្ដុំភូមិបល្ល័ង្គ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីម៉ោង៦និង២០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

ស្នងការនគរបាលខេត្តកំពង់ធំលោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះថា រថយន្ដម៉ាកកាមរី ហាយប្រ៊ីត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2I-1200 បានបុកជាមួយរថយន្ដហ៊ីយិនដាយ២,៥តោន ពណ៌ក្រហម ដឹកស្រាបៀរ ANCHOR ពាក់ស្លាកលេខ ភ្នំពេញ 3D-2075 ។

លោកស្នងការបានបន្តថា មុនពេលកើតហេតុមន្រ្ដីនគរបាលទាំង២នាក់ បានបើកបររថយន្ដម៉ាកហាយប៊្រីត ដើរល្បាតតាមដងផ្លូវ ដោយអ្នកបើកបរឈ្មោះ រិទ្ធ កញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ កំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់បាក់ជើងស្ដាំ និងបាក់ដៃឆ្វេង ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងអ្នករួមដំណើរឈ្មោះ ជា សំណាង បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ដហ៊ីយិនដាយដឹកស្រាបៀរ ANCHOR បានក្រឡាប់ផ្ងារជើង និងរបួសមនុស្ស៣នាក់ ទី១ឈ្មោះ គុជ សុវ័ន្ដរ៉ា ភេទប្រុស រស់នៅស្រុកសន្ទុក ទី២ ឈ្មោះ ឆឺយ សុភ័ក្រ ភេទប្រុស រស់នៅក្រុងស្ទឹងសែន ទី៣ ឈ្មោះ ផេង គង់ ភេទប្រុស រស់នៅស្រុកកំពង់ស្វាយ។ ក្រោយពីឃើញហេតុការណ៍មិនស្រួល អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងស្ទួចរថយន្ដយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់។ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/m1p-0CX9RZw

photo_2016-10-25_11-29-27

photo_2016-10-25_11-29-28

photo_2016-10-25_11-29-31

photo_2016-10-25_10-46-55

photo_2016-10-25_10-46-29

photo_2016-10-25_10-46-31

photo_2016-10-25_10-46-34

photo_2016-10-25_10-46-36

photo_2016-10-25_10-46-50

មតិយោបល់