ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាត់ លីម៉េង ច្រានចោលសាច់រឿង បទ​«សង្សារគីមី» មិនមែនរឿងលោក​

ខណ:ដែលបទ«សង្សារគីមី» កំពុងផ្ទុះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ធ្លាយនូវព័ត៌មានថា ផ្ទៃរឿងនៃបទមួយនេះ គឺជាសាច់រឿងពិត របស់អ្នកដឹកនាំសម្តែងបទមួយនេះតែម្តង ដែលជំពាក់វ័កវិនស្នេហា ជាមួយនឹងតារាសិចស៊ី កំពុងល្បីល្បាញនាពេលបច្ចុប្បន្ន ។

មានការលើកឡើងជាបន្តបន្ទាប់គ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក និងខ្សឹបខ្សៀវ ក្នុងពិភពសិល្ប: ថាផ្ទៃរឿងនៃបទ «សង្សារគីមី» គឺជារឿងពិតរបស់អ្នកដឹកនាំសម្តែងតែម្តង ដែលមានស្នេហា ជាមួយនឹងតារាសិចស៊ីម្នាក់ មានដើមទ្រូងទ្រលុកទ្រលន់ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្ត ។

ត្រង់ចំណុចនេះ លោក វ៉ាត់ លីម៉េង ដែលជាអ្នកដឹកនាំសម្តែងក្នុងបទមួយនេះ និងរងនូវសំនួរថា ផ្ទៃសាច់រឿងនៃបទចម្រៀង ទាំងមូល ជារឿងពិតរបស់លោក ជាមួយតារាសិចស៊ីម្នាក់នោះ ក៏ត្រូវបានលោកចេញមុខបកស្រាយបញ្ជាក់ការពិត ជុំវិញ នៃរឿងរ៉ាវ ដ៏រសើបមួយនេះ ។

ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយ Post News កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លោក វ៉ាត់ លីម៉េង បានឲ្យដឹងថា សម្រាប់សាច់រឿងនៃបទចម្រៀង «សង្សារគីមី» គឺជារឿងពិត របស់អ្នកដឹកនាំសម្តែងម្នាក់ មានស្នេហា ជាមួយនិង តារាសម្តែង សិចស៊ី ។

លោក វ៉ាត់ លីម៉េង ថា «ផ្ទៃនៃសាច់រឿងក្នុងបទមួយនេះ មិនមែនជារបស់ខ្ញុំនោះទេ ជារឿងពិតរបស់មិត្តភក្តិខ្ញុំតែប៉ុណ្ណោះ» ។
បើទោះបីជាអង្គភាពយើង ខំឈ្លិចព័ត៌មានយ៉ាងណា ក៏ អ្នកដឹកនាំសម្តែងរូបនេះ បានព្យាយាមច្រានចោល ថាមិនមែនរឿងពិតលោក នោះទេ ប៉ុន្តែលោកអាចប្រាប់ថា រឿងនេះ ជារឿងពិត ហើយ តារាស្រីសិចស៊ីនោះ ធ្លាប់បានបង្ហាញវត្តមានក្នុងបទចម្រៀង របស់ផលិតកម្មថោន១ ទៅ២បទ តែប៉ុណ្ណោះ ៕

vath-lymeng​១

Vath Lymeng
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
//www.youtube.com/watch?v=edaYs5ZCPLU

មតិយោបល់