ព័ត៌មានជាតិ

​ឃុំ​ខ្លួនអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​៣​នាក់ និងបញ្ឈរជើងម្នាក់ ​ពាក់ព័ន្ធអំពើ​​ពុករលួយ​

បន្ទាយមានជ័យៈ ​កាលពី​​ថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ​២០១៦​ ​ម្សិលមិញនេះ​ ​អយ្យការ​និង​តុលាការខេត្ត​បន្ទាយមានជ័យ​ បាន​បង្គាប់ឲ្យ​ឃាត់ខ្លួន​មន្ត្រី​រាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​ចំនួន​៣​នាក់ ​និង​ម្នាក់​ទៀត​​​បាន​ប្រគល់​ឲ្យ​​អង្គភាព​ដាក់​វិន័យ​​។

​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​ដែល​​​ឃាត់​ខ្លួន ទី​១.​ឈ្មោះ តែម ប៊ូ​ឡា​ ទី​២.​ឈ្មោះ រស់ សា​ហាន ដែលទាំង២នាក់ មានឋាន​ន្តរស័ក្ដិ​អនុសេនីយ៍ឯក និងជា​មេបញ្ជាការរង​ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ទី​៣ ឈ្មោះ សំ សូ​ណែ​ល និង​ទី​៤.​ឈ្មោះ ច័ន្ទ ហាវ​ ទាំង២​នាក់​នេះ​ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។

ការ​​ឃាត់ខ្លួន​ និង​បញ្ជូនទៅ​ឃុំជា​បណ្តោះអាសន្ន​មន្ត្រីរាជអាវុធហត្ថខាងលើ ​គឺ​មកពី​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​យក​លុយ​របស់​ជនរងគ្រោះ ​ហើយ​ទម្លាក់កំហុស​លើ​ជនសង្ស័យ​ជា​ចោរ​ថា​ ជា​អ្នក​យក​ទៅ​ចាយឬ ​លាក់​ឯណា​បាត់​អស់​ កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ កន្លងមក​។

រឿងរ៉ាវ​នោះ​ គឺ​ជនរងគ្រោះ​ឈ្មោះ តាន់ សុ​ផៃ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ រស់នៅ​សង្កាត់​-ក្រុង​ប៉ោយប៉ែត បាន​បាត់​លុយ​ក្នុង​រថយន្ត​ចំនួន ៥៤​ម៉ឺន​បាត​ប្រាក់​ថៃ​ ​(​ជិត​៧០​លាន​រៀល​ ឬ​ជិត​២​ម៉ឺន​ដុល្លារអាមេរិក) ​ដោយ​ការ​ធ្វេសប្រហែស​ភ្លេច​ចាក់សោ​រទ្វារ​រថយន្ត​ ខណៈបើក​ និង​ចត​នៅ​ក្នុង​ ផ្សារ​រោង​ក្លឿ​រ ​ឃុំ​ខ្លង​លឹក ​ស្រុក​អារ​ញ្ញា ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។ ជនរងគ្រោះ​ បាន​មក​ប្តឹង​កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។​

លោក​វរសេនីយ៍ ​ជា ដា​ មេ​បញ្ជាការ​បាន​ជួយ​អន្តរាគមន៍​ដោយ​បញ្ជូន​លោក​អនុសេនីយ៍ឯក តែម ប៊ូ​ឡា ​និង​លោក​អនុសេនីយ៍ឯក រស់ សា​ហាន ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ និង​កម្លាំង​២​នាក់​គឺ​ ឈ្មោះ សំ សូ​ណែ​ល និង​ឈ្មោះ ច័ន្ទ ហាវ បាន​ចុះ​ស្រាវជ្រាវ។​ លុះ​ល្ងាច ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ ឈានដល់ការ​ចាប់ខ្លួនបាន​ជន​សង្ស័យ​ជា​ចោរ​ ជា​បន្តបន្ទាប់​ បាន​ចំនួន​៣​នាក់ ​និង​រឹបអូស​វត្ថុតាង​មាន​លុយ​តែ​ចំនួន​១៣៦.៧៥០​បាត ​(​ជាង​១៣,៦​ម៉ឺន​បាត​)​។

ប្រភព​បន្តថា ជនសង្ស័យ​៣​នាក់​នោះ​រួមមាន ១.​ឈ្មោះ រី ខន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២.​ឈ្មោះ ឯម ចាន់ថន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​និង៣.​ឈ្មោះ វឿន វ៉ាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។ ពួកគេ​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់-​ក្រុង​ប៉ោយប៉ែត​។ បន្ទាប់មក កងរាជអាវុធហត្ថ​បាន​ប្រគល់​លុយ​នៅសល់​ និង​រឹបអូស ​បាន​នោះ​ចំនួន​១៣៦.៧៥០​បាត​ ជូន​ម្ចាស់​ឈ្មោះ​ តាន់ សុ​ផៃ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​។ ​ម្ចាស់ និងជនរងគ្រោះ​មិន​អស់ចិត្ត​ ព្រោះ​បាត់​លុយ​ខ្លួន​អស់​ចំនួន​ ៤០៣.២៦០​បាត​ ហើយ​ដល់​ផ្ទៀងផ្ទាត់​នឹង​ចម្លើយ​សារភាព​ពី​ ជនសង្ស័យ​(​ចោរ​) ថា​លុយ​ដែល​ខ្លួន​លួចបាន​ច្រើន​មិនមែន​ត្រឹម​ជាង​១៣​ម៉ឺន​បាត​នោះទេ​។ ​រឿងនេះ ​មានតែ​ពាក់ព័ន្ធ​នឹង​មេបញ្ជាការរង​ និង​មន្ត្រី​កម្លាំង​ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដែល​ចុះ​បង្ក្រាប​នោះ​យក​។

ជនរងគ្រោះ​បាន​ប្តឹង​មក​អាវុធហត្ថ​ខេត្ត ​និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ក៏​បង្ក​ជា​ការ​ធ្វើការ​ស្រាវជ្រាវ ហើយ​តុលាការខេត្ត​ចេញ​ដីកា​បង្គាប់​ឲ្យនាំខ្លួន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចំនួន​៣​នាក់ ​ដូចខាងលើ​។​ ឯ​លោក​រស់ សា​ហាន ទទួល​ត្រឹម​វិន័យ​អង្គភាព ​គឺ​បញ្ឈរជើងជាប់ទ្រុង​អង្គភាព​ប៉ុណ្ណោះ ​ព្រោះ​គ្រាន់តែ​ធ្វេសប្រហែស តែ​មិនបាន​យក​លុយ​នឹង​គេ​ទេ​។

ករណីនេះ ត្រូវបាន​គេ​ព្យាយាម​បិទបាំង​យ៉ាង​យូរ​តែ​ទើប​បែកធ្លាយ​នៅ​ថ្ងៃទី​២២​ ខែតុលា​។ ​គឺថា​តុលាការ​បាន​បង្គាប់​ឲ្យ​នាំខ្លួន​ និង​ចេញ​ដីកា ឃុំខ្លួន បណ្តោះអាសន្ន​មន្ត្រីរាជអាវុធហត្ថ ​៣​នាក់​រួមមាន​មេ​បញ្ជាការរង​កង​រាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​១​នាក់​ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​២​នាក់​តាំងពី​ថ្ងៃទី​២១​ ខែតុលា ​ឆ្នាំ​២០១៦ មក​ម្ល៉េះ​។​ មន្ត្រី​សមត្ថកិច្ច​ក៏​មិន​អាច​ការពារ​គ្នាឯង​បាន ​ហើយ​មានតែ​អនុវត្ត​តាមច្បាប់​។

សូម​រំលឹកថា កន្លងមក​លោក​តែម ប៉ូ​ឡា និង​កម្លាំង​ខ្លះ​ធ្លាប់​មាន​រឿងអាស្រូវ​ពុករលួយ​នៅ​ក្រុង​ប៉ោយប៉ែត​ ការ​បើក​ល្បែងស៊ីសង​ និង​ការ​បិទ​រឿង​ស៊ីដាច់​មេ​ជាដើម​។​-ល-​៕

ឃុំខ្លួនអាវុធហត្ថឃុំខ្លួនអាវុធហត្ថឃុំខ្លួនអាវុធហត្ថឃុំខ្លួនអាវុធហត្ថឃុំខ្លួនអាវុធហត្ថឃុំខ្លួនអាវុធហត្ថឃុំខ្លួនអាវុធហត្ថឃុំខ្លួនអាវុធហត្ថឃុំខ្លួនអាវុធហត្ថឃុំខ្លួនអាវុធហត្ថ

មតិយោបល់