ព័ត៌មានជាតិ

បត់ជើងតូចមួយភ្លែតសោះ យកម៉ូតូឯងទៅបាត់!..

ភ្នំពេញៈ បុរសម្នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើភ្លាមៗ ក្រោយពីរូបគាត់ ត្រូវបានជនឆ្លៀតឱកាស ធ្វើសកម្មភាពកាច់កម៉ូតូរបស់គាត់យកទៅដោយសុវត្ថិភាព ខណៈដែលគាត់កំពុងបត់ជើងតូច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវលេខ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1FT-8904 មករកកន្លែងញ៉ាំអីជាមួយមិត្តភក្តិ លុះបានមកដល់ចំណុចកើតហេតុដោយសារតែឈឺបត់ជើងតូចពេក គាត់ក៏ឈប់ម៉ូតូនៅចំណុចខាងលើ ពេលនោះក៏ឃើញក្មេងប្រុសម្នាក់អាយុប្រហែលជា១៥ឆ្នាំ បានដេញគាត់មិនឈប់នៅទីទោះទេ ទើបគាត់ជិះម៉ូតូទៅខាងមុខបន្តិចទៀត រួចក៏ឈប់ម៉ូតូទីនោះ ស្រាប់តែក្រុមជនសង្ស័យ៣ទៅ៤នាក់សួរគាត់ថា បងឯងចង់បត់ជើងតូចមែន? បើអញ្ចឹងពួកខ្ញុំមើលម៉ូតូឲ្យ សុំតែលុយតែ១០០០រៀលទេ។

ជនរងគ្រោះបន្តថា ដោយឃើញបែបនេះគាត់ក៏បានទុកម៉ូតូ ឲ្យពួកគេមើល ក៏ចុះទៅក្រោមផ្លូវបត់ជើងតូចមួយភ្លែតក៏មកវិញ ស្រាប់តែបាត់ម៉ូតូនិងក្មេងៗនោះអស់ ។ ភ្លាមៗនោះគាត់ក៏ចាប់បានក្មេងម្នាក់ក្នុងចំណោមបក្ខពួកដែលយាមម៉ូតូរបស់គាត់នោះ យកមកសួរនាំ តែគេមិនព្រមប្រាប់និងព្យាយាមរត់ ទើបជនរងគ្រោះនិងបងប្រុសម្នាក់ទៀត បានវាយប្រទាយប្រទប់គ្នាទៅវិញទៅមក ក៏បណ្តាលឲ្យម្ចាស់ម៉ូតូ បាក់ដៃខាងឆ្វេង និងបងប្រុសរូបនោះក៏រងរបួសដែរប៉ុន្តែទោះជាយ៉ាងជនសង្ស័យដែលជនរងគ្រោះចាប់នោះក៏គេចខ្លួនទៅបាត់ស្រមោល។

ក្រោយកើតហេតុប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយដែលថា តាមពិតក្មេងដែលជនរងគ្រោះចាប់នោះ ជាមនុស្សវិកលចរិក អ្នកនៅភូមិនេះគេស្គាល់គ្រប់តែគ្នាហ្នឹង!៕

បាត់ម៉ូតូបាត់ម៉ូតូបាត់ម៉ូតូបាត់ម៉ូតូបាត់ម៉ូតូបាត់ម៉ូតូបាត់ម៉ូតូបាត់ម៉ូតូ

មតិយោបល់