ព័ត៌មានជាតិ

កម្លាំងចម្រុះក្រុងក្រចេះចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ឃាត់ខ្លួនជនសង្ស័យ២នាក់

ក្រចេះ: ឈើប្រណីតជាច្រើនដុំ និងសន្លឹក ត្រូវបានកម្លាំងចម្រុះខេត្តសហការគ្នា ធ្វើការចុះបង្ក្រាបបាន កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ក្នុងប្រតិបត្តិការនោះ ដោយរួមសហការគ្នា គឺកម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ៤នាក់ ប្រើប្រាស់រថយន្ត២គ្រឿង អាវុធ១ដើម ដឹកនាំដោយអនុសេនីយ៍ឯក មឿន យ៉ាន មេបញ្ជាការស្តីទីកងរាជអាវុធហត្ថក្រុងក្រចេះ សហការជាមួយលោកអនុសេនីយ៍ទោ ស៊ូ សុងប៊ុន និងផ្នែករដ្ឋបាលព្រៃឈើក្រចេះ៣នាក់ ដឹកនាំដោយលោក ទ្រី ម៉េងលាង នាយរងផ្នែក ។

ជាលទ្ធផលកម្លាំងបានរឹបអូសឈើប្រណីត លេខ១ លេខ២ រួមមាន៖ -បេងចំនួន១៦ដុំស្មើនឹង០,១២៨ម៉ែត្រគូប -ធ្នង់ចំនួន១១ដុំស្មើនឹង០,០៨៨ម៉ែត្រគូប -សុក្រមចំនួន១ដុំស្មើនឹង០,១៥៨ម៉ែត្រគូប -ក្តារស្រឡៅចំនួន១១សន្លឹកស្មើនឹង០,១៣៦ម៉ែត្រគូប -ក្តារកកោះចំនួន២៧សន្លឹកស្មើនឹង០,៣៥២ម៉ែត្រគូប -ក្តារឈើទាលចំនួន៤សន្លឹកស្មើនឹង០,០៤៩ម៉ែត្រគូប សរុបចំនួន៧០ដុំ និងសន្លឹក ស្មើនឹង ០,៩១១ម៉ែត្រគូប។

ក្រោយពីរឹបអូសឈើ កម្លាំងបានឃាត់ជនសង្ស័យ២នាក់ ទី១ ឈ្មោះ អោក សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជើងឡុង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មុករបរបើករថយន្តឈ្នួល។ ទី២.ឈ្មោះ សំណាង ចិត្រា ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នា មុករបរបើករថយន្តឈ្នួល រួមនឹងឃាត់រថយន្តម៉ាកសាំងយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-9810 ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើក្រចេះ។

បច្ចុប្បន្នឈើទាំងនោះ កំពុងបញ្ជូនទៅស្ថានីយបណ្តុះកូនឈើនៃផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីរៀបចំឯកសារចាត់ការតាមនីតិវិធី៕

//youtu.be/9IBKiyG4nBI

photo_2016-10-09_12-22-55

photo_2016-10-09_12-22-39

photo_2016-10-09_12-22-40

photo_2016-10-09_12-22-43

photo_2016-10-09_12-22-47

photo_2016-10-09_12-22-49

photo_2016-10-09_12-22-51

photo_2016-10-09_12-22-53

មតិយោបល់