ភ្នំពេញៈ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ឲ្យប្រសើរឡើង ស្របពេលដែលរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុល ផ្លូវដោយចាក់អ៊ុតកៅស៊ូ ACចំនួន៤ខ្សែទៀត ក្រោយពីទទួលរងការខូចខាតពិបាកក្នុងការធ្វើដំណើរនោះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានជួសជុលគ្រលុកសំបុកមាន់ ដោយចាក់អ៊ុតកៅស៊ូ AC ផ្លូវចំនួន៤ខ្សែ ហើយកំណាត់ផ្លូវដែលបាននឹងកំពុងជួសជុលនេះរួមមានទី១ ផ្លូវលេខ១០៥ ទី២ផ្លូវលេខ ៥៧ ទី៣ផ្លូវទេពផន និងទី៤ផ្លូវលេខ៩៤៕
មតិយោបល់