ភ្នំពេញៈ ករណីផ្ទុះបំពង់ផ្សារនៅកន្លែងជួសជុលម៉ូតូមួយ បានបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះលេខ១៦៧Eo ផ្នូវ១៦៤ ក្បែរផ្សារទួលទំពូង ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា ជនរងគ្រោះឈ្មោះ ណាំ អាយុ៥៥ឆ្នាំ មុខរបរជាងម៉ូតូ បានរងរបួសយ៉ាងធ្ងន់ ដោយត្រូវភ្លើឆេះរលាកអស់មួយចំហៀងខ្លួន ខណៈគាត់កំពុងផ្សារបំពង់ស៊ីម៉ាំងម៉ូតូស្កូពី១គ្រឿង មិនទាន់រួចរាល់ផង ក៏ផ្ទុះបំពង់ផ្សារតែម្តង។
បន្ទាប់ពីកើតហេតុភ្លាម ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕




មតិយោបល់