មណ្ឌលគិរីៈ ឈើអារសន្និធីប្រភេទលេខ១(សុក្រម) ជាច្រើនដុំ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន សហការជាមួយនឹងកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការចុះបង្ក្រាបបាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
កម្លាំងមានសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះដែរ ធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថស្រុកកែវសីមា និងកម្លាំងនគរបាលស្រុកកែវសីមា ដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។ ជាក់ស្តែង កម្លាំងធ្វើការរឹបអូសបាន ឈើអារសន្និធិប្រភេទ លេខ១(សុក្រម)ចំនួន៣០ដុំ ស្មើនឹង ១០,០៤៧ ម៉ែត្រត្រីគុណ។
បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានកម្លាំងដឹកយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់-ស្រែព្រះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/NdLDk0OI-t0
មតិយោបល់