ព័ត៌មានជាតិ

ចោរឆក់អស់លក្ខណ៍ ត្រូវប្រជាពលរដ្ឋជិះម៉ូតូដេញបំបុកចាប់ខ្លួនបានម្នាក់ ក្រោយពីឆក់ទូរសព្ទដៃជនជាតិចិន

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពឆក់ជនជាតិចិនប្រុសស្រី២នាក់បានសម្រេច ព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋជិះម៉ូតូបំបុកឲ្យដួល ចាប់បានម្នាក់ភ្លាមៗ កាលពីវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។​

ជនសង្ស័យឈ្មោះ ខៀវ ចាន់ណាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ចំណែកបក្ខពួកដែលនៅសល់ បានគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់