ព័ត៌មានជាតិ

ជនសង្ស័យបានប្រើអំពើហឹង្សាលើប្រពន្ធត្រូវបានសមត្ថកិច្ចស្រុកកោះញែកឃាត់ខ្លួន

រតនគិរីៈ បុរសម្នាក់ពាក់ព័ន្ធអំពើហឹង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)លើប្រពន្ធត្រូវបានសមត្ថកិច្ចស្រុកកោះញែកឃាត់ខ្លួន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីព្រឹកថ្ងទី២៤ ខែតុលាឆ្នាំ២០១៦ នៅចំណុចភូមិស្រែធំ ឃុំសុខសាន ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកវរសេនីយ៍ទោ មាស ពៅបូរ៉ា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបញ្ជាក់តាមទូរស័ព្ទថា ឈានដល់ការចាប់ខ្លួនជនសង្ស័យមានឈ្មោះរឿន រោង(ហៅរ៉ង)ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិទំពួនមុខរបរធ្វើចំការបានសហការដ៍ល្អជាមួយកម្លាំងសមត្ថកិិច្ចខេត្តមណ្ឌលគិរី ។

លោកបានបន្តថា ជនសង្ស័យខាងលើនេះបានសារភាពនៅថ្ងៃកើតហេតុពិតជាបានឈ្លោះប្រកែកជាមួយប្រពន្ធហើយក៍ឈានដល់ប្រើអំពើហឹង្សាដោយយកកាំបិតវែងកាប់ទៅលើប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ រីឯកាប់បិតធ្វើសកម្មភាពខ្លួនយកទៅទម្លាក់ក្នុងទឹកទន្លេពេលឆ្លងទៅស្រុកកោះញែ ខេត្តមណ្ឌលគិរី។

លោកបានបន្តទៀតថា ករណីអំពើហឹង្សា កាលពីវេលាម៉ោង៦នឹង១០នាទីយប់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរីត្រូវបានឃាត់ខ្លួនជនសង្ស័យជាប្តីហើយ។

បើតាមការបំភ្លឺរបស់ឈ្មោះ លូ ញែន ភេទស្រីអាយុ៣១ឆ្នាំជនជាតិទំពួន នឹងឈ្មោះជីងតុកភេទប្រុសអាយុ៤០ឆ្នាំជនជាតិទំពួនឃើញហេតុការនោះផ្ទាល់បានបំភ្លឺថាឈ្មោះរឿន រោងពិតជាបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះជូត រី ហើយប្រើអំពើហឹង្សាដែលបណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ដល់សន្លប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត៕

photo_2016-10-26_19-08-20photo_2016-10-26_19-08-22photo_2016-10-26_19-08-24photo_2016-10-26_19-08-26

មតិយោបល់