ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះ ផ្ទះមួយខ្នងអស់ទាំងស្រុង!

កំពង់ចាម: អគ្គិភ័យមួយឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋរួមនឹងកម្លាំងមានសមត្ថកិច្ចសហការជាមួយនិងកម្លាំងពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍បាញ់ពន្លត់ដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សេង និងអណ្តាតភ្លើងយ៉ាងក្មួរខ្មាញ់ បានឆាបឆេះចេញពីក្នុងផ្ទះកើតហេតុខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការបាញ់ពន្លត់ដល់កន្លែងកើតហេតុ រហូតអាចទប់ស្កាត់ស្ថានការណ៍នៃការឆាបឆេះទាំងស្រុងបាន ប៉ុន្តែដោយសារតែទំហំនៃការឆាបឆេះខ្លាំងពេក ផ្ទះមួយខ្នងនេះត្រូវបានរងការខូចខាតទាំងស្រុង ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះមានឈ្មោះ វុន វឿន អាយុ៣៩ឆ្នាំ ដោយមានប្រពន្ធឈ្មោះ រ៉ា អាយុ៣៧ឆ្នាំ ហើយផ្ទះដែលឆាបឆេះនេះ មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ អំពីឈើប្រក់ក្បឿង ចំណែកមូលហេតុដែលបណ្តាលឲ្យមានការឆាបឆេះនេះ គឺត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលមកពីភ្លើងចង្ក្រានបាយ ប៉ុន្តែសំណាងនៅក្នុងហេតុការណ៍ខាងលើនេះ មិនបានបណ្តាលឲ្យនរណាម្នាក់ មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

អគ្គិ

មតិយោបល់