ភ្នំពេញៈ លោក ធាម ចាន់ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះបានសម្រេចពន្យាពេលឃុំខ្លួនបណ្តោះអាសន្នលើមន្ត្រីសមាគមអាដហុក ចំនួន៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ដើម្បីបន្តនីតិវិធីស៊ើបសួរ មុនពេលសម្រេចបញ្ជូនរឿងទៅចៅក្រមជំនុំជម្រះ។
លោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា “ចៅក្រមស៊ើបសួរកំពុងដំណើរការនីតិវិធី ដែលទាក់ទងនឹងការបន្តការឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទជាមន្រ្តីអាដហុកទាំង៤រូប រួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី និងជនត្រូវចោទ នី ចរិយា នៅក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
ទាក់ទងនឹងករណីនេះលោកមេធាវី សំ សុគង់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការពន្យាពេលឃុំខ្លួនលើកូនក្តីលោក គឺវាប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិកូនក្តីលោក ខណៈតុលាការហាក់មិនបានប្រឹងប្រែងធ្វើការងារឱ្យទាន់ពេលវេលាតាមច្បាប់កំណត់ បែរជាពន្យាពេល ខណៈពេលកំណត់បានមកដល់ទៅវិញ។
ទាក់ទងនឹងបញ្ហានេះ យើងក៏មានបទសម្ភាសន៍ជាមួយលោកមេធាវី សំ សុគង់ ផងដែរ៖
https://youtu.be/O5_JCn6DQkA
មតិយោបល់