ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី ៤នាក់ និងដកហូតថ្នាំញៀន ១០កញ្ចប់

ភ្នំពេញៈ មនុស្សប្រុសស្រី ៤នាក់ដែលគេស្គាល់ថា ជាជនជាតិវៀតណាមនោះ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក និងប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការឃាត់ខ្លួនអ្នកទាំង ៤នាក់នោះ ពីបទ ជួញដូរនៅសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន នាយរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិនេះដែរ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាខាងលើ ទើបឈានដល់ការចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ ដែលជួញដូរនៅសារធាតុញៀនដោយខុសច្បាប់។ នៅក្នុងពេលចុះប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចយើងបានធ្វើការដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ១០កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងម៉ូតូ មួយគ្រឿង ហើយសមត្ថកិច្ចយើងបានឃាត់យកមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរបន្ថែម។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ជនសង្ស័យប្រុសស្រីទាំង ៤នាក់ ទី១-ឈ្មោះ គឹម បូរិន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ទី២-ឈ្មោះ ង្វៀង យុាំងតី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ទី៣-ឈ្មោះ ង្វៀង ធីធី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ និងទី៤-ឈ្មោះ ដាំងធី កាំងណាង ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់គុយទាវ និងកាហ្វេ បច្ចុប្បន្នអ្នកទាំង ៣នាក់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវំ ក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ព្រមទាំងបានដកហូតថ្នាំញៀន ១០កញ្ចប់ និងម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឍ 6861 ភព1។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូលទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-10-27_21-14-43photo_2016-10-27_21-14-45photo_2016-10-27_21-14-47photo_2016-10-27_21-14-49photo_2016-10-27_21-14-50photo_2016-10-27_21-14-52photo_2016-10-27_21-14-54photo_2016-10-27_21-14-56photo_2016-10-27_21-14-57photo_2016-10-27_21-14-59photo_2016-10-27_21-15-01

មតិយោបល់