ព័ត៌មានជាតិ

នគរបាល និងយោធា២នាក់ កំពុងបង្កើតភាពល្បីល្បាញកាង និងស្ទាក់រថយន្តដឹកឈើទៅវៀតណាម

រតនគិរីៈ បើទោះបីកម្លាំងចុះស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ប្រចាំការបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមឈ្មួញនៅតែបន្តសកម្មភាពដឹកឈើឆ្ពោះទៅវៀតណាមតាមច្រកទ្វារអន្តរជាតិដោយរលូនដដែល។

បើតាមសមត្ថកិច្ចម្នាក់ដែលប្រចាំការនៅស្រុកអូរយ៉ាដាវ (សូមមិនបញ្ចេញឈ្មោះ) បានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញបានផ្តល់លុយឲ្យកម្មករនិងដៃជើងប្រមូលទិញឈើពីតំបន់ផ្សេងៗរួចដឹកយកមកលាក់ទុកក្នុងចំការដូងប្រេងដែលមានចំងាយប្រមាណ១២គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

ប្រភព័ព៌តមានខាងលើបានបន្តទៀតថាក្រុមឈ្មួញប្រើប្រាស់មធ្យោបាយដូចជារថយន្តបាឡែន កាមរីឆ្លាម កាមរីហើម ហាយឡែនឌ័រ តូរីស ជាដើមបន្ទាប់ពីលើកឈើដាក់រថយន្តរួចចំណាយពេលតែ៣០នាទីដល់វៀតណាម។ ជាងនេះទៅទៀត គេសង្កេតឃើញមន្ត្រីយោធា និងនគរបាល២នាក់ដាក់រថយន្តប្រដេញរថយន្តដឹកឈើតាមដងផ្លូវជាតិលេខ៧៨ ចេញពីក្រុងបានលុងឆ្ពោះទៅច្រកទ្វារព្រំដែនអន្តជាតិអូរយ៉ាដាវ។

ប្រភព័ព៌តមានផ្សេងទៀតលួចបង្ហើបឲ្យដឹងថា មន្ត្រីនគរបាលនិងមន្ត្រីយោធា ខាងលើនេះយកតួនាទីនិងភារកិច្ចថ្នាក់លើប្រគល់ជូន ប៉ុន្តែកំពុងតែអនុវត្តផ្ទុយពីបទបញ្ជាពីព្រោះមិនបានចាប់រថយន្តលួចដឹកឈើនោះទេបែរជាពេលខ្លះជួយមើលផ្លូវនិងជួយបិទគូថរថយន្តដឹកឈើថែមទៀតផងឆ្ពោះទៅប្រទេសវៀតណាម៕

បទល្មើសព្រៃឈើបទល្មើសព្រៃឈើបទល្មើសព្រៃឈើបទល្មើសព្រៃឈើបទល្មើសព្រៃឈើ

មតិយោបល់