កណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបាន៥នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិអន្លងក្រវៀន ឃុំម្កាក់ ស្រុកអង្កស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ស សៀប ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអន្លងក្រវៀន ឃុំម្កាក់ ទី២ឈ្មោះ ស៊ុន សល់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិអន្លងក្រវៀន ឃុំម្កាក់ ទី៣ឈ្មោះ ណាង សារុំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិជាមួយគ្នា ទី៤ឈ្មោះ នី សីដេត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិចំការចិន ឃុំម្កាក់ ស្រុកអង្កស្នួល ខេត្តកណ្តាល និងទី៥ឈ្មោះ សយ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិបាលហាល ឃុំចានសែន ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ ជាមួយនឹងវត្ថុតាងមានលុយ១ម៉ឺន៦ពាន់រៀល និងសម្ភារៈសម្រាប់លេងល្បែងមួយចំនួនទៀត។
សមត្ថកិច្ចបានបន្តថា នៅថ្ងៃកើតហេតុខាងលើ បន្ទាប់ពីកម្លាំងនគរបាលស្រុកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលើមានករណីបើកលេងល្បែងស៊ីសងខុសច្បាប់ ទើបកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចុះទៅដល់កន្លែងកើតហេតុ ហើយក៏ពិនិត្យ និងធ្វើការសាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ នាំយកមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសួរនាំ និងបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ បានសារភាពនៅមុខសមត្ថកិច្ចនគរបាលថា ក្រុមរបស់ខ្លួននេះពិតជាបានលេងល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែន៕
មតិយោបល់