ព័ត៌មានកីឡា

អតីត​កីឡាករ Man Utd ​២​នាក់ ​បើក​ហាង​កាហ្វេ​នៅ​សិង្ហបុរី

Ryan Giggs និង Gary Neville កំពុងតែរៀបគម្រោងបើកហាងកាហ្វេមួយកន្លែងនៅប្រទេសសិង្ហបុរី នៅឆ្នាំក្រោយនេះ បន្ទាប់ពីពួកគេរកដៃគូសហការបាន។

អ្នកគាំទ្រនៅសិង្ហបុរីទាំងអស់នឹងមានឱកាសបានជួយជាមួយអតីតកីឡាករល្បីឈ្មោះរបស់ក្រុមបិសាចក្រហម ជាក់ជាមិនខាន ក្រោយពីមានសេចក្ដីប្រកាសមួយកាលពីម្សិលមិញនេះ ពោលគឺកណ្ដាលទីក្រុងសិង្ហបុរីតែម្ដង នឹងមានការបើកហាងកាហ្វេអន្តរជាតិមួយ។ ដោយហាងកាហ្វេនេះ គឺជាការសហការគ្នារវាងកីឡាករ Ryan Giggs និង Gary Neville រួចជាមួយដៃគូក្នុងស្រុកផ្ទាល់តែម្ដង។

ដោយគ្រោងនឹងបើកសម្ពោធជាផ្លូវការនៅឆ្នាំក្រោយនេះ កាហ្វេមួយនេះនឹងដាក់ឈ្មោះថា Cafe Football ដោយអ្នកជំនួញ Peter Lim ជាអ្នកផ្ដួចផ្ដើមកសាងវាឡើង។ ស្របពេលនេះដែរ ហាងកាហ្វេកីឡាមួយនេះ រំពឹងយ៉ាងខ្ពស់ថានឹងអាចទទួលបានភាពជោគជ័យ ហើយថែមទាំងមានឱកាសហៅកីឡាករល្បីៗនៅអឺរ៉ុបមកលេងទៀតផង៕

 

 

មតិយោបល់