ព័ត៌មានសុខភាព

មានបញ្ហាស្បែកមុខពេលមានផ្ទៃពោះមែនទេ? ម៉ាសមួយនេះអាចជួយបាន

ពេលមានផ្ទៃពោះស្បែករបស់អ្នកនឹងមានភាពទន់ខ្សោយ ដែលអាចប្រែទៅជាខ្មៅស្រអាប់, កើតមុន, ឡើងខ្លាញ់ច្រើន និងបញ្ហាមួយចំនួនទៀត។ ដំណាក់កាលនេះ ស្ត្រីមានផ្ទៃពោះពិតជាមិនហ៊ានប្រើផលិតផ្សេងៗឡើយ ព្រោះខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

ប៉ុន្តែសូមកុំបារម្ភ ប្រសិនបើអ្នកប្រើប្រាស់ឱថសធម្មជាតិដែលផ្សំឡើងពីធាតុផ្សំសាមញ្ញៗ ៤យ៉ាងនេះ ផ្ទៃមុខរបស់អ្នកនឹងរក្សាបាននូវភាពស្រស់ថ្លា ហើយស្អាតជានិច្ច។

ធាតុផ្សំ៖
– ចេក ១/៤ ក្នុងមួយផ្លែ
– ផ្លែបឺរ ១/៤ ក្នុងមួយផ្លែ
– ប្រេងដូង ១ស្លាបព្រាបាយ
– ក្រូចឆ្មា ១ចំហៀង

ការប្រើប្រាស់៖
– ចាប់ផ្តើមលាយធាតុផ្សំទាំងអស់នេះបញ្ចូលគ្នា ឲ្យក្លាយទៅជាល្បាយខាប់ៗ
– បន្ទាប់មកលាបឲ្យពេលលើផ្ទៃមុខ
– រងចាំរយៈពេល ១៥នាទី ទើបយកកន្សែងស្អាតជូតចេញ

ព្យាយាមអនុវត្តវិធីនេះឲ្យបានទៀតទាត់ ផ្ទៃមុខរបស់អ្នកនឹងរក្សាបាននូវភាពស្រស់ស្អាតជានិច្ច៕

pregnancy-skin-issues

សូមទស្សនាការអនុវត្តដូចខាងក្រោម៖

មតិយោបល់