ព័ត៌មានជាតិ

អភិបាលរាជធានី គោរពក្រាបថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១២ឆ្នាំ នៃការគ្រងរាជសម្បត្តិ (ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ – ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលបង្គំ ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងភរិយា ទួលបង្គំ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងភរិយា សូមថ្វាយព្រះសព្វសាធុការពរ ៖

សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ និងគង់ប្រថាប់ក្នុងរាជ្យសម្បត្តិ ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្តខ្មែរគ្រប់រូប តរៀងទៅ។

គោរពក្រាបថ្វាយព្រះពរពី៖ ទូលបង្គំ ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងភរិយា ទួលបង្គំ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងភរិយា៖

basochativong

មតិយោបល់