ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុន KSRV បុកមនុស្សពីក្រោយ ស្លាប់មួយរំពេច

បាត់ដំបង: បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបគាត់កំពុងដើរតាមផ្លូវ ត្រូវរថយន្តក្រុងមួយគ្រឿង បុកពីក្រោយពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចនិយាមកា ២៥៥០០,៤៧៥០០ ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ឃុន រ៉ាន់ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។ ចំណែកអ្នកបើកបរក្រុងឈ្មោះ បូ ក្រូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ រស់នៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុងរបស់ក្រុមហ៊ុន KSRV ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 3A-0774បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើបានបុកជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកម្រៀង ដើម្បីរង់ចាំដោះស្រាយ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-10-29_10-47-08

photo_2016-10-29_10-47-02

photo_2016-10-29_10-47-05

មតិយោបល់