ព័ត៌មានសុខភាព

៣០នាទីក្រោយពេលញ៉ាំអាហារ ហាមធ្វើរឿងទាំងអស់នេះ!

ការទទួលទានអាហារដែលសម្បូរវីតាមីន, ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព។ ប៉ុន្តែទន្ទឹមនឹងនេះ អ្នកក៏ត្រូវតែដឹងថា អ្វីដែលគួរធ្វើ និងមិនគួរធ្វើដែរ ក្រោយពេលទទួលទានចំនួន ៣០នាទី។

១. ៣០នាទី បន្ទាប់ពីញ៉ាំអាហារពេលព្រឹក៖ កុំព្យាយាមធ្វើលំហាត់ប្រាណ បន្ទាប់ពីញ៉ាំអាហាររួច ព្រោះវាអាចបង្កឲ្យមានផលវិបាកដល់ការរំលាយអាហារ, ឈឺពោះ, កើតជំងឺរលាកប្រព័ន្ធរំលាយអាហារ, ហានិភ័យនៃជំងឺគាំងបេះដូង, ប៉ះពាល់ដល់ខួរក្បាល។

ដូច្នេះហើយ បន្ទាប់ពីទទួលទានអាហារពេលព្រឹកប្រហែលជា ២០នាទី អ្នកគួរម៉ាស្សាជង្គង់ និងកំភួនជើង ដើម្បីជំរុញដល់ការរំលាយរបស់ក្រពះ។

២. ៣០នាទី បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់៖ អ្នកជំនាញនៅសហរដ្ឋអាមេរិក បានបង្ហាញថា ការគេងនៅពេលរសៀលចំនួន ១០នាទី អាចជួយកាត់បន្ថយស្ត្រេស និងបង្កើនការចង់ចាំ។ ប៉ុន្តែ កុំគេងបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ឲ្យសោះ ព្រោះវាអាចបង្កឲ្យមានផលវិបាកផ្សេងៗ ដែលយើងនឹងស្មានមិនដល់។

៣. ៣០នាទី បន្ទាប់ពីទទួលទានអាហារពេលល្ងាច៖ អ្នកត្រូវចង់ចាំថា នៅក្នុងរយៈពេល ៣០នាទី បន្ទាប់ពីទទួលទានអាហាររួច​ ហាមធ្វើរឿងមួយចំនួន ព្រោះវាអាចប៉ះពាល់ដល់សុខភាព។

– កុំផឹកតែ៖ ប្រជាជននៅតំបន់អាស៊ីចូលចិត្តទទួលទានតែ បន្ទាប់ពីបាយពេលល្ងាចរួច។ ទោះជាយ៉ាងណា មាតិកាទឹកអាស៊ីតនៅក្នុងភេសជ្ជៈនេះ អាចកាត់បន្ថយសមត្ថភាពក្នុងការស្រូបយកសារធាតុរ៉ែដូចជា ជាតិដែក, ស័ង្កសី… ដែលរាងកាយត្រូវការជាចាំបាច់។

– ងូតទឹក៖ ការអនុវត្តសកម្មភាពបែបនេះ អាចបណ្តោលឲ្យលំហូរឈាមទៅកាន់សរីរាង្គទាំងអស់ត្រូវកាត់បន្ថយ ជាពិសេសតំបន់ពោះ ដែលធ្វើឲ្យពិបាកក្នុងការរំលាយអាហារ។

– ហាត់ប្រាណ៖ មនុស្សជាច្រើនជឿថា ការធ្វើលំហាត់ប្រាណបន្ទាប់ពីបាយល្ងាចអាចជួយឲ្យការរំលាយអាហាររបស់ពួកគេមានភាពប្រសើរឡើង។
តាមពិតទម្លាប់នេះ ធ្វើឲ្យលំហូរឈាមលំហូរឈាមដែលត្រូវបញ្ចូនទៅកាន់ប្រព័ន្ធរំលាយអាហារត្រូវបែកខ្ញែកទៅតំបន់ផ្សេងៗទៀតនៃរាងកាយ ដែលនាំឲ្យមានការកន្ត្រាក់របស់ក្រពះ និងសមត្ថភាពរំលាយអាហារត្រូវបានកាត់បន្ថយ។

ជំនាញបានផ្តល់អនុវសាស្ត្រថា យកល្អអ្នកគួរដើរប្រមាណជា ១៥នាទីមុនពេលចូលគេង ដើម្បីសម្រាកសាច់ដុំ និងជួយឲ្យអ្នកគេងលក់ស្រួល។

30-minutes-after-meal

មតិយោបល់