ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសបំបែកក្ដីឃាតកម្ម នៅផ្ទះសំណាក់អូយេស

ភ្នំពេញ: ទីបំផុតឃាតកម្មសម្លាប់ស្ត្រីម្នាក់ នៅផ្ទះសំណាក់ អូយេស ត្រូវប៉ូលិសបំបែក ក្រោយការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់ពេលប៉ុន្មានថ្ងៃ។ ឈាមស្រែកស្បែកហៅ ឃាតកដៃឆៅសម្លាប់សង្សារបណ្ដូលចិត្តរបស់ខ្លួន ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចមុខមន្ទីរពេទ្យលោកសង្ឃ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ទោះបីយ៉ាងណា ករណីឃាតកម្មសម្លាប់នារីរងគ្រោះ ហើយទុកសពឲ្យអក្រាតកាយនៅក្នុងផ្ទះសំណាក់នេះ ឃាតក គឺជាសង្សារបណ្ដូលចិត្ត ដែលគេទាំងពីរ បានសាងស្នេហ៍អស់រយ:ពេលជាង១ឆ្នាំមកហើយ។ រីឯដើមចម ផ្ដើមចេញពីជម្លោះទាស់ទែងមិនយល់ចិត្តគ្នា និងចោទប្រកាន់ថា នារីរងគ្រោះមានទំនាក់ទំនងស្នេហាច្រើន។ នេះបើតាមមន្ត្រីនគរបាលបញ្ជាក់។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី២៩ ខែតុលានេះថា ជនដៃដល់ដែលជាឃាតកសម្លាប់នារីសង្សារ ត្រូវបានចាប់ខ្លួននៅវេលាម៉ោងជាង១១ព្រឹកនេះ នៅក្នុងប្លុកត្រពាំងឈូក។ លោកថា ជនសង្ស័យបានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ចាន់ សុភ័ក្រ ហៅ ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះតែម្នាក់ឯង ដោយយកកន្សែងពោះគោខ្ទប់មាត់ និងច្របាច់ករហូតដល់ផុតដង្ហើមស្លាប់។ រីឯដើមចមនៃឃាតកម្មវិញ ត្រូវជនសង្ស័យបញ្ជាក់ថា ខ្លួនធ្លាប់មានទំនាក់ទំនងជាមួយនារីរងគ្រោះអស់រយ:ពេលជាងមួយឆ្នាំហើយ និងខឹងនារីរងគ្រោះមានសង្សារច្រើនពេក ទើបបែកគំនិតប្រច័ណ្ឌ រួចសម្លាប់ប្លន់យកទូរសព្ទ អាយហ្វូន៦ កងដៃ និងខ្សែកតែម្ដង។

គួរជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១១៖៣០នាទីថ្ងៃត្រង់ មានករណីឃាតកម្មមួយកើតឡើងនៅផ្ទះសំណាក់ អូយេស បន្ទប់លេខ២០C ជាន់ទី៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ជនសង្ស័យបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ អាង វណ្ណា ភេទស្រី អាយុ២២ឆ្នាំ មុខរបរនារីខារ៉ាអូខេ ហេងហេង២ រួចជនសង្ស័យក៏គេចខ្លួនបាត់៕

%e1%9e%83%e1%9e%b6%e1%9e%8f%e1%9e%80%e1%9e%98%e1%9f%92%e1%9e%98%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%93%e1%9f%85%e1%9e%a2%e1%9e%bc%e1%9e%99%e1%9f%81%e1%9e%9f

photo_2016-10-29_14-53-26

photo_2016-10-29_14-53-33

photo_2016-10-29_14-53-32

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

មតិយោបល់