អាល្លឺម៉ង់ៈ ក្រុមហ៊ុន BMW បានប្រកាសប្រមូលរថយន្ត ១៥៤,៤៧២ គ្រឿង នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ជុំវិញបញ្ហាបូមប្រេងឥន្ធនៈ ដែលអាចបង្កឲ្យមានការរអាក់រអ៊ួល ឬរលត់ម៉ាស៊ីន អំទ្បុងពេលកំពុងបើកបរ។ នេះបើយោងតាមរយៈ សារព័ត៌មាន reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។
បើតាមរបាយការណ៍ក្រុមហ៊ុន BMW បានប្រាប់និយ័តករថា មិនទាន់មានរបាយការណ៍អំពីអ្នករងរបួសនោះទេ។ ចាប់តាំងពីឆ្នាំ ២០១៤ ក្រុមហ៊ុន BMW ដែលមានមូលដ្ឋាននៅអាល្លឺម៉ង់ បានធ្វើកែប្រែសុវត្ថិភាពរថយន្ត ដោយបានប្រកាសប្រមូលរថយន្ត នៅក្នុងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងលើបញ្ហាដូចគ្នានេះផងដែរ នេះបើយោងតាមឯកសារ ដែលបានបង្ហោះកាលពីថ្ងៃសុក្រ ដោយរដ្ឋបាលចរាចរណ៍សុវត្ថិភាពផ្លូវជាតិសហរដ្ឋអាមេរិក។
សម្រាប់រយយន្តយដែលក្រុមហ៊ុន BMW កំពុងធ្វើការប្រមូលមកវិញនៅអាមេរិក និងកាណាដា គឺមានឆ្នាំគំរូ ២០០៧ ដល់ ២០១២ ។ ក្នុងចំណោមពួកវានៅក្នុងសហរដ្ឋអាមេរិក គឺមាន X5 3.0si, X5 4.8i, X5 M, X5 xDrive30i, X5 xDrive35i, X5 xDrive48i and X5 xDrive50i, 2008-2011 X6 x Drive35i, X6 xDrive50i និង X6 M, 2010-2011 X6 ActiveHybrid។
រួមទាំងរថយន្ត 535i xDrive Gran Turismo, 535i Gran Turismo, 550i xDrive Gran Turismo and 550i Gran Turismo, 2011-2012 528i, 535i, 535i xDrive, 550i and 550i xDrive and 2012 535i ActiveHybrid, 640i Convertible, 650i Convertible, 650i xDrive Convertible, 650i Coupe និងរថយន្ត 650i Coupe xDrive ផងដែរ៕
មតិយោបល់