ព័ត៌មានជាតិ

ថាស្រវឹងកុំបេីកបរ​ តែបេីក​គឺដេក​ស្អាត​ចឹង

មណ្ឌលគិរី: នៅព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ៧ និង៤០នាទី មានករណីម៉ូតូបុកម៉ូតូ នៅតាមបណ្ដោយផ្លូវជាតិ៧៦A ចេញពីរង្វង់មូលគោព្រៃប្រមាណ៧០មែត្រ ស្ថិតនៅចំណុចមុខសាលារៀនបឋមសិក្សា ហ៊ុនសែន សែនមនោរម្យ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

គ្រោះថ្នាក់ចរាណ៏នេះ បានកើតឡើងរវាងម៉ូតូនឹងម៉ូតូម៉ាក វេវ ពណ៌ខ្មៅ អត់មានស្លាកលេខ ម្ចាស់ឈ្មោះ ទ្រុក អាយុ២៦ឆ្នាំ ជនជាតិព្នង រស់នៅភូមិឡាវការ សង្កាត់សុខដម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ម្នាក់ទៀតឈ្មោះ សារាត់ រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ជិះម៉ូតូម៉ាកហុងដា C ១២៥ ពណ៌ក្រហម អត់មានស្លាកលេខ បានប្រលះគ្នាពេញទំហឹ បណ្ដាលសន្លប់ទាំងសង្ខាង។

បេី​តាមសំដីពីប្រជាជនដែលឃេីញហេតុការផ្ទាល់ បានឲ្យដឹងថា ​បុរស​ពីរនាក់ បាន​បើកម៉ូតូបញ្ចាស់ទិសគ្នាបើកបរ ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ដោយល្បឿនដូចហោះមកដល់ចំណុចកើតហេតុ បានប្រលះគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង្ខាង។

ក្រោយកើតហេតុកម្លាំងចុះយាមល្បាត ក្នុងកម្មពិធីប្រគុំខោនសេីត​ ​ក៏បានជួយអន្តរាគមន៌ភ្លាមៗ​ រួចបញ្ជួួនជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះបន្ទាន់តាមរថយន្ដសាម៉ុយ នៅមន្ទីពេទ្យបង្អែកក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

ស្រវឹងកុំបើកបរ

ស្រវឹងកុំបើកបរ

ស្រវឹងកុំបើកបរ

ស្រវឹងកុំបើកបរ

មតិយោបល់