បូស្តុន៖ ជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួនបានបន្ទាប់ពីការតាមចាប់អស់រយៈពេលជិត ២៤ម៉ោង។
ជនសង្ស័យឈ្មោះ Dzhokhar A.Tsarnaew អាយុ ១៩ឆ្នាំដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅពិធីរត់ប្រណាំងនៅទីក្រុងបូស្តុនកាលពីថ្ងៃច័ន្ធ និងជាឧក្រិដ្ឋជនបាញ់ប្រហារម្នាក់ក្នុងចំណោមពីរនាក់ដែលម្នាក់បានស្លាប់ជាបងប្រុសរបស់ខ្លួន និងក៏បណ្តាលឲ្យស្លាប់មន្ត្រីមួយរូបផងដែរ។
Tsarnaew ត្រូវបានចាប់ខ្លួនក្រោយពីរត់ទៅសំងំពួននៅលើទូកមួយដែលមានចម្តាយមិនឆ្ងាយប៉ុន្មានពីកន្លែងបាញ់ប្រហារឡើយ។ គេត្រូវបានម្ចាស់ផ្ទះមួយរូបរកឃើញនៅពេលពិនិត្រឃើញស្លាកស្នាមឈាម។ ក្រុមប៉ូលិសបានមកដល់ភ្លាមៗ និងបានចាប់ចងឧក្រិដ្ឋជនក្នុងរយៈពេលមួយម៉ោងក្រោយការបាញ់តដៃគ្នា៕
មតិយោបល់