ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែកបើករថយន្ត បុកដើមត្នោត របួសធ្ងន់២នាក់

ភ្នំពេញ: យ៉ាងហោចណាស់មានបុរស២នាក់ រងរបួសធ្ងន់ដោយសារស្រវឹងស្រាបើករថយន្តយ៉ាងលឿនបួងចង្កូតមិនទាន់ ក៏បុកដើមត្នោត បង្កឲ្យមានកាភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ទល់មុខរោងចក្រសិប្បកម្មផលិតសេទែនប្រេង នៅតាមបណ្តោយផ្លូវបេតុង ភូមិកប់ភ្លក់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តរងគ្រោះម៉ាក រេវហ្វរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Y-7573 បើកដោយបុរសម្នាក់ឈ្មោះ ឈ្មោះ កូវ ផានុប អាយុ៣៥ឆ្នាំ មុខរបជាងភ្លើងរស់នៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ និងអ្នករួមដំណើ ឈ្មោះ លី តារា អាយុ ២៧ឆ្នាំ រស់នៅភូមិជាមួយគ្នា ជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុម:៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់