កាលីហ្វ័រញ៉ា៖ មន្ត្រីប៉ូលិសចំនួន ១២នាក់ បានធ្វើការអមដំណើរ ក្មេងស្រី Vanessa Vega ទៅសាលារៀន នៅព្រឹកថ្ងៃចន្ទ នេះបន្ទាប់ពី ឪពុករបស់នាង លោក Jose “Gil” Vega ជាមន្ត្រីប៉ូលិស ត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងបំពេញការងារ កាលពី ២សប្តាហ៍មុន។
មន្ត្រីប៉ូលិស នៅក្រុង Palm Springs ក្នុងរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ពួកគេចង់ឲ្យ Vanessa Vega ដឹងថា ពួកគេនៅតែគាំទ្រចំពោះនាងជានិច្ច។
លោក William Hutchinson បាននិយាយថា វាជាពេលវេលាសោកនាដកម្មខ្លាំងបំផុតសម្រាប់នាង ។
ក្រុមមន្ត្រីប៉ូលិសខាងលើ បានទៅយកក្មេងស្រី Vanessa Vega ពីផ្ទះ រួចជូននាងមកកាន់ សាលាបឋមសិក្សា Rio Vista Elementary ដែលជាកន្លែងនាងរៀនថ្នាក់ទី៤ ។
លោក William Hutchinson បានបន្តថា មន្ត្រីប៉ូលិសជាច្រើន ចង់នៅមើលថែនាង Vanessa Vega នៅសាលាតែម្តង ប៉ុន្តែនាយកដ្ឋានមានរបៀបកំណត់ ក៏ព្រោះតែក្បួនរថយន្តមន្ត្រីប៉ូលិស វែង ដែលបណ្តាលឲ្យកក់ស្ទះចរាចរណ៍។
Vanessa Vega គឺជាកូនស្រីពៅ ក្នុងត្រកូល Vega ដោយមានបងប្អូនចំនួន ៨នាក់ ខណៈដែលឪពុករបស់នាង ត្រូវបានគេសម្លាប់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦។
Vanessa Vega បានប្រាប់ដល់អ្នកព័ត៌មានថា ដោយសារតែយើងមើលមិនឃើញពីគាត់ មិនមែនមានន័យថា គាត់មិនអាចមើលឃើញយើងនោះទេ អ្វីៗគ្រប់យ៉ាងខ្ញុំបានរៀនពីឪពុករបស់ខ្ញុំ។ ដោយគាត់ធ្លាប់បង្រៀនខ្ញុំ ឲ្យលេង បេស្បល ការ៉ាត់តេដូ និង ការរត់ប្រណាំង។
ក្រុមមន្ត្រីប៉ូលិស បានបន្ថែមទៀតថា ប្រសិនបើយើង អាចធ្វើឲ្យក្មេងស្រីតូចនេះ មានសេចក្តីសុខ ក្នុងជីវិត យើងនឹងបន្តធ្វើវា នឹងជួយដល់នាង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ប្រភព៖ usatoday
មតិយោបល់