ព័ត៌មានកីឡា

Conte ​ឆ្លើយ​តប​យោបល់ Sir Alex ​ដែល​គិត​ថា Chelsea ​មិន​បាន​ជាប់ Top 4

Sir Alex Ferguson អតីតអ្នកចាត់ការល្បីឈ្មោះរបស់ក្លឹប Manchester United បាននិយាយថាក្លឹប Chelsea ក្រោមការដឹកនាំរបស់លោក Antonio Conte គឺមិនមានឱកាសប្រជែងយកពានរង្វាន់ឬជាប់ Top ក្នុងតារាងលីគកំពូលបានទេ នារដូវកាលនេះ។

ឆ្លើយតបទៅនឹងការយល់ឃើញនេះ លោក Conte បាននិយាយដូច្នេះថាខ្លួនទទួលយកទាំងអស់ចំពោះសម្ដី Sir Alex ដែលបាននិយាយ ហើយលទ្ធផលគឺនឹងដឹងនៅពេលចប់រដូវកាល។ គ្មាននរណាអាចដឹងរឿងរ៉ាវមុននោះទេ មានតែចុងបញ្ចប់ប៉ុណ្ណោះទើបអាចដឹងច្បាស់។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីខាងលើបន្ថែមថា៖ “Chelsea មិនជាប់ Top5? បាទ នេះជាយោបល់តែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំគោរព Sir Alex ។ ខ្ញុំគិតថាគាត់ជាមនុស្សអស្ចារ្យ អ្នកចាត់ការល្អម្នាក់ ជាមនុស្សម្នាក់ខ្លាំងបំផុតក្នុងវិស័យបាល់ទាត់។ តែអ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះ គឺក្រុមទាំងមូលកំពុងលេងល្អហើយ”។

 

 

មតិយោបល់