កូរ៉េៈ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានច្រានចោលការលើកទ្បើងពីតំណាងរាស្រ្តគណបក្សប្រឆាំង ដែលថាខ្លួនជាអ្នកនៅពីក្រោយការសម្រេចចិត្តរវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីលអាមេរិក មកលើទឹកដីកូរ៉េខាងត្បូង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក Moon Sang-Kyun បានប្រាប់នៅក្នុងសន្និសីទកាសែតថា វានឹងមិនក្លាយជាការពិតទេ បន្ទាប់ពីការអះអាងរបស់អ្នកតំណាង ជុំវិញការចោទប្រកាន់ ពាក់ព័ន្ធនឹងការដាក់ពង្រាយប្រព័ន្ធស្ថានីយការពារជាតិកម្ពស់ខ្ពស់ (THAAD) ។
ជុំវិញច្រានចោលនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា ការសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធ THAAD ត្រូវបានប្រកាសបន្ទាប់ពីឆ្លងកាត់តាមនីតិវិធីពិគ្រោះយោបល់ស្របច្បាប់៕
មតិយោបល់