ក្រសួងធនធានទឹក៖ ភ្លៀងនឹងបន្តធ្លាក់ចុះទូទាំងប្រទេស នៅថ្ងៃទី០១-០៦វិច្ឆិកានេះ

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ភ្លៀងនឹងបន្តធ្លាក់ចុះនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដូច្នេះសូមឲ្យក្រសួងស្ថាប័ន អាជ្ញាធរដែនដី និងសាធារណជនបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងនៅថ្ងៃទី០១ ខែតុលានេះថា ដោយសារតែឥទ្ធិពលនៃសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប បាននឹងកំពុងធ្វើឲ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ដែលខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឧត្តរមានេជ័យ និងខេត្តព្រះវិហារ អាចនឹងមានភ្លៀងធ្លាក់តិច។ ចំណែកខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ហើយសម្រាប់រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កំពង់ស្ពឺ និងខេត្តតាកែវ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ខណៈដែលតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន៕

ព្យាករណ៍អាកាសធាតុ

មតិយោបល់