ឧត្តរមានជ័យ ៖ នគរបាលសេដ្ឋកិច្ចស្រុកត្រពាំងប្រាសាទម្នាក់ ត្រូវបានគេរាយការណ៍ថា ស្រវឹងស្រា បើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង មកបុកចូលផ្ទះប្រជាពលរដ្ឋទាំងកម្រោល ខូចខាតអស់២ខ្នង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅខាងលិចរង្វង់មូលទីរួមស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ កែវ សាមឿន ជានគរបាលសេដ្ឋកិច្ចស្រុកត្រពាំងប្រាសាទ មានឋាន:ជាអនុសេនីយ៍ទោ.បានផឹកស៊ីក្នុងហាងមួយកន្លែងស្រវឹងជោគជាំ លុះដល់ម៉ោងកើតហេតុ កែវ សាមឿន រូបនោះក៏បានត្រឡប់ទៅផ្ទះវិញ ដោយបើកបររថយន្តបង្ក ក្នុងល្បឿនលឿន លុះមកដល់រង្វង់មូលបួងចង្កូត ទៅលិចមិនទាន់ក៏បានហួសផ្លូវជ្រុលទៅបុកផ្ទះល្វែងលក់បាយ ម្ចាស់ ឈ្មោះ ម៉ាបេក្សា ហើយធ្លាយបន្តទៅបុកផ្ទះលក់ទូរស័ព្ទរបស់ឈ្មោះ ឆាយ លី អ័រ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង តែមិនមានរបួសដល់មនុស្សឡើយ។
ប្រភព បន្ដទៀតថា រថយន្តម៉ាកកាមរីបាឡែនជនបង្ក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ.២AA-៥៣៥៨ ។
គួរបញ្ជាក់ថា មន្ត្រីនគរបាលសេដ្ឋកិច្ចរូបនេះ កន្លងមក តែងតែបើកបររថយន្តព្រហើន មិនសូវគោរពច្បាប់ចរាចរណ៍ឡើយ រហូតដល់បើកបរក្នុងភាពស្រវឹងជោគ ហើយបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិអ្នកដទៃទៀតផង សូមឯកឧត្តម ឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ គួរតែដុះ ក្អែលមន្ត្រីរូបនេះ ឲ្យរាងចាលហើយ៕
មតិយោបល់