ព័ត៌មានជាតិ

Update៖ បាញ់សម្លាប់កូនចៅរបស់ខ្លួន សង្ស័យថាមានគំនុំកន្លងមក

កំពង់ចាម: មន្ត្រីយោធាម្នាក់មានឋាន:ជាអនុប្រធាន(គ) ត្រូវបានមេបញ្ជាការរបស់ខ្លួនដែលមានឋាន:ជាប្រធាន(គ) ប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារ១គ្រាប់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាម ខណ:ដែលអ្នកទាំង២បានទាស់ពាក្យសម្ដីគ្នា និងសង្ស័យថាមានគំនុំនាពេលកន្លងមក។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ តុលា ២០១៦ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដោយការបាញ់ប្រហារពីសំណាក់មេបញ្ជាការរបស់ខ្លួននេះ គឺមានឈ្មោះចាន់ ពៅ មានឋាន:ជាអនុប្រធាន(គ) ចំណែកឯជនសង្ស័យដែលជាឃាតក ក្នុងករណីបាញ់ប្រហារអនុប្រធានរបស់ខ្លួននេះ គឺមានឈ្មោះឡុក ឈុន មានឋាន:ជាប្រធានគ ដោយបានប្រើប្រាស់អាវុធខ្លីម៉ាកK59បាញ់ទៅលើជនរងគ្រោះត្រូវចំ១គ្រាប់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដែលអ្នកទាំង២ជាមន្ត្រីយោធាវរ:១រៀបរយ ឈជើងនៅនៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីហឹង្សា រហូតឈានទៅដល់ការបាញ់សម្លាប់គ្នានេះ គឺផ្តើមពីអ្នកទាំង២ធ្លាប់មានទំនាស់ជាមួយគ្នានាពេលកន្លងមក នៅមុនពេលកើតហេតុគឺជនរងគ្រោះមានការផឹកស៊ីមួយកន្លែង ហើយជនសង្ស័យដែលត្រូវជាមេ បានតេទូរសព្ទហៅជនរងគ្រោះឲ្យត្រឡប់មកអង្គភាព ដើម្បីត្រៀមខ្លួនចេញទៅបំពេញបេសកកម្ម លុះពេលមកដល់អង្គភាពក៏មានការទាស់ពាក្យសម្ដីគ្នា រហូតឈានដល់មានការបាញ់ប្រហារគ្នាតែម្ដង។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

មតិយោបល់