ព័ត៌មានជាតិ

អគ្គិភ័យឆេះខារ៉ាអូខេសៀងហៃ ផ្អើលទាំងព្រឹកនៅក្រុងព្រះសីហនុ

ព្រះសីហនុ: លោកមេប៉ុស្ដិ៍សង្កាត់លេខ៤ បានប្រាប់ Post News ថា នៅវេលាម៉ោង ៨ និង១០ នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ មានករណីអគ្គិភ័យមួយ បានឆាបឆេះនៅខារ៉ាអូខេសៀងហៃ ក្នុងបន្ទប់ VIP លេខ៩៩ ដោយខូចខាតទាំងស្រុង។

អគ្គិភ័យនេះ បានកើតទ្បើងនៅចំណុច១២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជនរគ្រោះឈ្មោះ ង៉ែត ដានី ភេទស្រី អាយុ ៣០ ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣ គ្រឿង ទើបអគ្គិភ័យនេះរលត់បាត់ទៅវិញ៕

មតិយោបល់