ព័ត៌មានកីឡា

អតីត​អ្នក​ចាំ​ទី Man City ​ថា​បាល់ទាត់​​នៅ​ហ្វីលីពីន​នឹង​ខ្លាំង​ដូច​ប្រេស៊ីល

លោក John Burridge អតីតអ្នកចាំទីនៅក្លឹប Manchester City និងបច្ចុប្បន្នជាគ្រូបង្វឹកនៅក្លឹប Global FC បាននិយាយថាវិស័យបាល់ទាត់នៅហ្វីលីពីនអាចនឹងរីកចំរើនខ្លាំង ហើយក្លាយជាប្រេស៊ីលនៅតំបន់អាស៊ាននេះទៀតផង។

គ្រូបង្វឹកដែលដឹកនាំក្រុម Global FC ឈ្នះជើងឯកលីគកំពូលហ្វីលីពីនរូបនេះបាននិយាយដូច្នេះថា៖ “ស្ដង់ដារបាល់ទាត់នៅទីនេះល្អណាស់។ ពួកគេគួរតែបានលេខ១នៅតំបន់អាស៊ាន ប្រសិនបើពួកគេខំបន្តិចទៀត កុំគិតតែកីឡាបាល់បោះពេក។ បច្ចុប្បន្ននេះ ទាំងអ្នកឧបត្ថម្ភ អ្នកគាំទ្រនិងកាសែតក្នុងប្រទេសនេះ គិតតែបាល់បោះទេ ខណៈដែលប្រទេសដទៃទៀតក្នុងតំបន់គេគិតដល់បាល់ទាត់ណាស់។ នេះបញ្ជាក់បានថា ប្រសិនបើពួកគេងាកមើលបាល់ទាត់វិញ នោះប្រាកដជាខ្លាំងជាមិនខាន”។

kaya-fc-20150829

គ្រូបង្វឹកដើមកំណើតអង់គ្លេសរូបនេះ បន្ថែមទៀតថាប្រជាជននៅហ្វីលីពីនខ្លះមិនស្គាល់ទាំង Maradona ផង ដូច្នេះហើយតើឱ្យពួកគេមកស្រលាញ់បាល់ទាត់យ៉ាងមិចកើត។ អ្វីដែលល្អនោះ គឺថ្នាក់ដឹកនាំគួរតែងាកមករកវិស័យបាល់ទាត់ខ្លះទើបអាចរីកចម្រើនបាន។

ទន្ទឹមនឹងនេះដែរ បុរសវ័យ៦៤ឆ្នាំខាងលើនេះ មើលឃើញថាសក្ដានុពលប្រទេសហ្វីលីពីនល្អមែនទែន ដោយមានទាំងថ្នាលល្អ និងកីឡាករបរទេសក៏មកលេងច្រើនទៀត។ នេះមានន័យថា ប្រសិនបើមានអ្នកជ្រោមជ្រែងខ្លាំងនោះ ពួកគេអាចខ្លាចជាប្រទេសប្រេស៊ីលទី២ នៅតំបន់អាស៊ាននេះ៕

 

 

មតិយោបល់