ព័ត៌មានសេដ្ឋកិច្ច

គម្រោងផ្លូវជនបទប្រវែង១២០០គីឡូម៉ែត្រ ក្នុងខេត្តចំនួន១០ ចំណាយជិត ២០០លានដុល្លារ

គម្រោងផ្លូវជនបទក្រាលកៅស៊ូ២ជាន់ និងបេតុង ប្រវែង ១,២០០គីឡូម៉ែត្រ ស្ថិតនៅខេត្តចំនួន ១០ ចំណាយថវិកាជិត ២០០លានដុល្លារអាមេរិកលើជំហានទី ២ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ហើយផ្លូវជនបទក្រាលកៅស៊ូ២ជាន់ ប្រវែង ៥៤៣គីឡូម៉ែត្រ ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះផងដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវជនបទប្រវែង ១,២០០គីឡូម៉ែត្រ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ស្ថិតក្នុងខេត្តចំនួន ១០ មានដូចជា ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ។

ចំនែកឯ ផ្លូវជនបទប្រវែង ៥៤៣គីឡូម៉ែត្រ ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតក្នុងខេត្តចំនួន ៨ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ស្ពឺ។

គម្រោងស្ថាបនាផ្លូវជនបទនេះ នឹងចូលរួមបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១.៥លាននាក់ ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ៕

14882200_1140457446002751_4717695777292210651_o 14883564_1140457436002752_6943094240335715211_o

រូបភាពពី SPM Page

មតិយោបល់