ព័ត៌មានជាតិ

រំលោភមិនសម្រេច ត្រូវខាងស្រីស្រែកផ្អើលប្រជាពលរដ្ឋ ដេញចាប់ខ្លួនបាន

ភ្នំពេញៈ នារីក្រមុំម្នាក់បានរត់ចេញបន្ទប់ផ្ទះជួលមួយកន្លែង ហើយស្រែកឲ្យគេជួយនាង កាលពីវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីរូបនាង ត្រូវបានយុវជនម្នាក់ប៉ុនប៉ងចាប់រំលោភនាង តែមិនបានសម្រេច ត្រូវនាងរើបម្រាស់រត់ចេញទាន់ ក៏ត្រូវពលរដ្ឋក្នុងភូមិ នាំគ្នារត់មកជួយនិងឃាត់បានជនសង្ស័យនេះបានតែម្តង។

ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ គុណ កក្កដា អាយុ២២ឆ្នាំ ជាអ្នកឃ្វាលគោ និងច្រូតស្មៅ មានទីលំនៅក្នុងភូមិព្រៃព្រិច ឃុំវាលពន់ ខេត្តកំពង់ស្ពឺ។ ចំណែកឯនារីរងគ្រោះអាយុ១៦ឆ្នាំ (ទាំង២នាក់ត្រូវអះអាងថា មិនដែលស្គាល់គ្នាពីមុនមកទេ) ។

នារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលរសៀលថ្ងៃទី១ វិច្ឆិកា ម្សិលមិញ នាងនិងឪពុកម្តាយបានទៅចូលរួមពិធីបុណ្យកឋិនមួយនៅវត្តឈូកស ស្ថិតក្នុងឃុំវាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ហើយពេលដែលនាងកំពុងនៅម្នាក់ឯង ស្រាប់តែមានបុរស៤នាក់ បានចូលមកចាប់អូសនាងដាក់លើម៉ូតូដឹកចេញទៅ តែនាងហាក់ដូចត្រូវថ្នាំសណ្តំអញ្ចឹង ឃើញឪពុកម្តាយចង់ស្រែកឲ្យជួយ តែស្រែកមិនរួច ។

បន្ទាប់មក ជនទាំងនោះបានដឹកនាងមកផ្ទះជួលខាងលើ ហើយ៣នាក់បានទៅអស់ សល់តែម្នាក់ជាជនសង្ស័យនេះ និងបានទៅប្រាប់ម្តាយមីងនិងបងដែលស្នាក់ក្នុងបន្ទប់ជួលនោះថា រូបនាងជាសង្សារ។ ស្រាប់តែនៅព្រឹកកើតហេតុ ពេលដែលបង និងម្តាយមីងជននោះ ចេញទៅធ្វើការរោងចក្រអស់ ជននេះធ្វើសកម្មភាពចាប់នាងរំលោភ តែត្រូវនាងរើបម្រាស់ និងរត់ចេញពីក្នុងបន្ទប់ជួលនោះស្រែកឲ្យគេជួយ បង្កការភ្ញាក់ផ្អើលតែម្តង។

ទោះបីជាយ៉ាងណា ជនសង្ស័យរួមទាំងនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ ដើម្បីធ្វើការសួរតាមនីតិវិធិច្បាប់៕

https://youtu.be/gMph4s6bptM

មតិយោបល់