ព័ត៌មានជាតិ

ស្ទើរគ្រប់វេទិកាសាធារណៈ បញ្ហាល្បែងស៊ីសងជាចំណុចក្តៅដែលពលរដ្ឋលើកឡើង

​ភ្នំពេញៈ គ្រប់វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញទៅហើយ ដែលប្រជាពលរដ្ឋនៅតែលើកដដែរៗ ដើម្បីជំរុញឲ្យសមត្ថកិច្ចបង្ក្រាបល្បែង​ស៊ីសងក្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយសារតែទីតាំងមួយចំនួនបានបង្ក្រាបម្តងជា២ដងទៅហើយ ប៉ុន្តែនៅតែបន្តសកម្មភាពដដែរ។

ជាក់ស្តែង វេទិការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ឆ្នាំ២០១៦ ដែលបានធ្វើឡើងនៅខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២១០៦ ប្រជាពលរដ្ឋក៏បានលើកយកបញ្ហាល្បែងស៊ីសងនេះ មកបង្ហាញនិងបានជំរុញឲ្យសមត្ថកិច្ចបង្ក្រាបផងដែរ។ ប្រជាពលរដ្ឋបានចោទជាសំណួរទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងវេទិកានោះថា ទីតាំងបញ្ជល់មាន់ក្នុងមូលដ្ឋានរបស់គាត់ គឺឃើញតែបង្ក្រាប៥ទៅ៦ដងទៅហើយ គឺចាប់យកតែលុយ រួចបើកលេងហើយលេងទៀតមិនចេះស្រាកស្រាន។ គាត់បានចោទជាសំណួរថា តើកន្លែង ល្បែងទាំងនោះគឺជាឆ្នាំងបាយរបស់សមត្ថកិច្ចឬ? បានជាបង្ក្រាបគ្មានប្រសិទ្ធិភាព និងកន្លែងខ្លះទៀតមិនបង្ក្រាបសោះនោះ។
​​​​​​​​
ក្រៅពីការលើកឡើងពាក់ព័ន្ធនឹងល្បែងស៊ីសងហើយនោះ ប្រជាពលរដ្ឋក៏បានលើកពីកង្វល់ផ្សេងៗទៀតផងដែរ ដូចជាការជម្រុញឲ្យកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដែលទទួលរងការខូចខាត ប្រព័ន្ធលូមិនដំណើរការ និងគ្មានតែម្តងបណ្តាលជន់លិចផ្លូវ និងផ្ទះរបស់ពួកគាត់។ បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ បណ្តាញរដ្ឋករទឹកពុំទាន់មានតចូលដល់លំនៅដ្ឋាន របស់ពួកគាត់ដើម្បីប្រើប្រាស់ជាដើម។ ពាក់ព័ន្ធសំណូមពរ និងកង្វល់ដែលបានលើកឡើងក្នុងអង្គវេទិកានេះ គណៈអធិបតី បានចាត់តាំងឲ្យមន្រ្តីពាក់ព័ន្ធឡើងធ្វើការបកស្រាយនិងពន្យល់ជូនពួកជូនពលរដ្ឋ៕

វេទិកាពលរដ្ឋវេទិកាពលរដ្ឋវេទិកាពលរដ្ឋវេទិកាពលរដ្ឋ

មតិយោបល់