តាកែវៈ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីកាំកុងត្រូល ធ្វើការដុតកម្ទេចចោលប្រហុក ដែលមានសារធាតុគីមី ជិត៤តោន ដែលធ្វើពីសាច់ត្រីរ៉ស់ នាំចូលមកពីប្រទេសវៀតណាម ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបានកាលពីចុងខែមុន នៅចំណុចទីតាំងធ្វើប្រហុកមួយកន្លែង ក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។
មន្ដ្រីសាខាកាំកុងត្រូលខេត្តតាកែវបានឲ្យដឹងថា ប្រហុកសាច់ត្រីចំនួនប្រមាណជិត៤តោននេះ ត្រូវបានមន្រ្តីជំនាញធ្វើតេស្ត រកឃើញមានផ្ទុកសារធាតុគីមី ហាមឃាត់ ដូច្នោះដើម្បីកុំឲ្យប្រហុកទាំងអស់នេះត្រូវបានធ្វើចរាចរណ៍លក់ដូរនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះ ដូច្នេះអាជ្ញាធរខេត្តតាកែវ បានសម្រេចចិត្តធ្វើការដុតកម្ទេចចោលប្រហុកទាំងនេះតែម្ដង។
មន្ដ្រីកាំកុងត្រូល ដដែលបានបន្ដទៀតថា យុទ្ធនាការដ៏ក្ដៅគគុកនេះ នឹងបន្តទៅទៀត ដើម្បីធ្វើយ៉ាងណា បំបាត់ឲ្យអស់ចំពោះការនាំត្រីរ៉ស់ពីប្រទេសវៀតណាម ដែលមានសាធាតុគីមី យកមកធ្វើប្រហុក លក់ចែកចាយលើទីផ្សារស្រុកខ្មែរ ហើយបើមានទីតាំងណា នៅបន្តនាំត្រី ពីវៀតណាមយកមកធ្វើប្រហុកតទៅទៀត លោកនឹងមិនអត់ អោនឲ្យនោះទេ គឺនឹងមានវិធានការតាមផ្លូវច្បាប់ ៕
មតិយោបល់